រញ្ជួយ​ដី​កម្រិត​៦.៧​រ៉ិ​ច​ទ័​រ​វាយប្រហារ​ប្រទេស​ឥណ្ឌា​

​ឥណ្ឌា​៖​យោងតាម​សារព័ត៌មាន Channel News Asia ចេញផ្សាយ​នៅ​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៦​នេះ​បាន​ឲ្យ​ដឹងថា ទីក្រុង Imphal ប្រទេស​ឥណ្ឌា​ដែលមាន​ព្រំប្រទល់​ជាប់​ប្រទេស​មី​យ៉ាន់​ម៉ា​បានទទួល​រងគ្រោះ​រញ្ជួយ​ដី​កម្រិត​៦,៧​រ៉ិ​ច​ទ័​រ ។​

​តាម​ភ្នាក់ងារ​ឧ​ត្តុ​និយម​បាន​ឲ្យ​ដឹងថា គ្រោះ​រញ្ជួយ​ដី​នេះ មាន​ជម្រៅ​៥៧​គីឡូម៉ែត្រ​បាន​វាយប្រហារ នៅវេលា​ម៉ោង​៤ និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​(​ម៉ោង​ក្នុង​តំបន់​) ដែលមាន​ចម្ងាយ​ប្រមាណ​៣៣​គីឡូម៉ែត្រ ភាគ​ខាងលិច​ទីក្រុង Imphal នៃ​រដ្ឋ Manipur​។ ប្រភព​ដដែល​បញ្ជាក់ថា អគារ​ជាច្រើន​ត្រូវ​រង​ការខូចខាត​។​ទោះជា​យ៉ាងណា​នៅ​មិនមាន​ប្រភព​ណាមួយ​បញ្ជាក់​ពី​ចំនួន​មនុស្ស​ស្លាប់ និង​របួស​នៅឡើយ​ទេ​ក្នុង​គ្រោះ​រញ្ជួយ​ដី​នេះ​៕

រញ្ជួយ​ដី​កម្រិត​៦.៧​រ៉ិ​ច​ទ័​រ​វាយប្រហារ​ប្រទេស​ឥណ្ឌា​