មាន​លុយ​គ្រប់​ហក់​ទៅ​ទិញ​រថយន្ត​ភ្លាម​ មិន​ទាន់​គ្រប់គ្រាន់​ទេ​ ត្រូវ​ស្វែង​យល់​ចំណុច​ទាំង​នេះ​សិន


មាន​លុយ​គ្រប់​ហក់​ទៅ​ទិញ​រថយន្ត​ភ្លាម​ មិន​ទាន់​គ្រប់គ្រាន់​ទេ​ ត្រូវ​ស្វែង​យល់​ចំណុច​ទាំង​នេះ​សិន

យុវវ័យ​មួយ​ចំនួន​តូច​ នៅ​ពេល​ដែល​​គិត​ថា​ខ្លួន​មាន​លុយកាក់​​គ្រប់​គ្រាន់​ គេ​តែង​ងាក​ទៅ​​មើល​ការ​ប្រើ​ប្រាស់​រថយន្ត​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ជំនួស​​ម៉ូតូ​ ដោយ​សារ​តែ​អាច​ផ្ដល់​សុវត្ថិភាព​ខ្ពស់ ​និងមាន​​ចំណុច​វិជ្ជមាន​ជា​ច្រើន​ទៀត។ តែ​មុន​នឹង​ឈាន​ដល់​ការ​ទិញ​រថយន្ត​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ ​មាន​ចំណុច​មួយ​ចំនួន​ដែល​គួរ​ស្វែង​យល់។​​

 

មាន​លុយ​គ្រប់​ហក់​ទៅ​ទិញ​រថយន្ត​ភ្លាម​ មិន​ទាន់​គ្រប់គ្រាន់​ទេ​ ត្រូវ​ស្វែង​យល់​ចំណុច​ទាំង​នេះ​សិន

 

១. អ្វី​ដែល​ត្រូវ​មាន​តាម​ផ្លូវ​ច្បាប់៖

 

បើ​តាម​ផ្លូវ​ច្បាប់​គឺ​តម្រូវ​ឲ្យ​អ្នក​មាន​របស់​មួយ​ចំនួន​សិន​ទើប​អាច​បើក​បរ​រថយន្ត​លើ​ផ្លូវ​ថ្នល់​ដោយ​ស្រប​ច្បាប់​បាន៖

 

-ប័ណ្ណ​បើក​បរ​ឡាន

 

-ពន្ធ​ផ្លូវ៖ ចំនួន​ថវិកា​ដែល​ត្រូវ​ចំណាយ​លើ​​ពន្ធ​ផ្លូវ​​គឺ​អាស្រ័យ​ទៅ​លើ​ទំហំ​ម៉ាស៊ីន​នៃ​រថយន្ត​នីមួយៗ​ហើយ​ការ​បង់​ពន្ធ​នេះ​គឺ​រយៈ​ពេល​១២​ខែ​ឬ​មួយ​ឆ្នាំ​ម្ដង។

 

-ឆៀក៖ អ្នក​ត្រូវ​តែ​យក​រថយន្ត​របស់​អ្នក​ឆែក​បច្ចេកទេស​ជា​ប្រចាំ​តាម​ច្បាស់​ចរាចរណ៍​ដែល​កំណត់​ដោយ​ប្រទេស​នីមួយៗ។

 

២.ការ​ចំណាយ​លើ​​ប្រេង​ឥន្ធនៈ៖

 

មាន​លុយ​គ្រប់​ហក់​ទៅ​ទិញ​រថយន្ត​ភ្លាម​ មិន​ទាន់​គ្រប់គ្រាន់​ទេ​ ត្រូវ​ស្វែង​យល់​ចំណុច​ទាំង​នេះ​សិន

 

ការ​ចំណាយ​លើ​ប្រេង​ឥន្ធនៈ​គឺ​ជា​ចំណុច​មួយ​ដែល​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​ត្រូវ​គិត​គូរ​ជា​ចម្បង។ ខាង​ក្រោម​គឺ​វិធី​ខ្លះ​ៗ​ដើម្បី​សំចៃ​ប្រេង​ឥន្ធនៈ​បាន៖

 

-ជ្រើស​​រើស​ទំហំ​ម៉ាស៊ីន៖ ម៉ាស៊ីន​រថយន្ត​ដែល​មាន​ទំហំ​កាន់​តែ​ធំ​ស៊ី​ប្រេង​ឥន្ធនៈ​កាន់​តែ​ច្រើន​ ហើយ​ម៉ាស៊ីន​កាន់​តែ​តូច​ក៏​ស៊ី​តិច​ទៅ​តាម​ហ្នឹង​ដែរ។

 

-ការ​បើក​បរ៖ ការ​បើក​បរ​មិន​លឿន​ពេក​ក៏​អាច​ជួយ​សន្សំ​សំចៃ​ប្រេង​ឥន្ធនៈ​បាន​មួយ​កម្រិត។

 

-របស់​របរ​​ដែល​មាន​ផ្ទុក៖ កុំ​ទុក​របស់​ធ្ងន់ៗ​ចោល​លើ​រថយន្ត​ប្រសិន​បើ​អ្នក​មិន​ត្រូវ​ការ​ ព្រោះ​រថយន្ត​កាន់​តែ​ធ្ងន់​ប្រើ​កម្លាំង​កាន់​តែ​ច្រើន​ហើយ​ស៊ី​ប្រេង​ឥន្ធនៈ​កាន់​តែ​ច្រើន។

 

៣. ការ​ចត​ទុក​ដាក់៖

 

ចំពោះ​អ្នក​​មាន​លំនៅឋាន​​ដែល​មាន​កន្លែង​សម្រាប់​ចត​យានយន្ត​នោះ​ ការ​ទុក​ដាក់​យានយន្ត​មិន​ជា​បញ្ហា​សម្រាប់​ពួក​គេ​ឡើយ​ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​មាន​ផ្ទះ​ស្ថិត​នៅ​ជាន់​ខាង​លើ​ ការ​ទុក​ដាក់​យានយន្ត​គឺ​ជា​បញ្ហា​មួយ។ ​​​​​​​​

 

៤.សេវាកម្ម​ថែទាំ​រថយន្ត៖

 

មាន​លុយ​គ្រប់​ហក់​ទៅ​ទិញ​រថយន្ត​ភ្លាម​ មិន​ទាន់​គ្រប់គ្រាន់​ទេ​ ត្រូវ​ស្វែង​យល់​ចំណុច​ទាំង​នេះ​សិន

 

អ្នក​ប្រើ​ប្រាស់​រថយន្ត​មួយ​ចំនួន​​ស្ទើរ​តែ​មិន​​បាន​ស្គាល់​ច្បាស់​ពី​ដំណើរ​ការ​ និង​គ្រឿង​បន្លាស់​រថយន្ត​ ហេតុ​​នេះ​ហើយ​​ពេល​ដែល​ជួប​ប្រទះ​បញ្ហា​តូច​តាច​អ្វី​មួយ​​​មិន​ដឹង​ថា​គួរ​ដោះ​ស្រាយ​បែប​ណា។ ដូច​នេះ​​គួរ​ចំណាយ​ទៅ​លើ​សេវាកម្ម​ថែទាំ​រថយន្ត​ប្រចាំ​ខែ​ ឬ​ ប្រចាំ​ឆ្នាំ​ ដើម្បី​ឲ្យ​អ្នក​ជំនាញ​ត្រួត​ពិនិត្យ​ និង​ដោះ​ស្រាយ​​បញ្ហា​ដែល​មាន​លើ​រថយន្ត។​

 

៥.ការ​​ថយ​ចុះ​តម្លៃ៖

 

ចំណុច​មួយ​ចុង​ក្រោយ​​​ដែល​ម្ចាស់​យានយន្ត​ត្រូវ​ដឹង​នោះ​គឺ​ រថយន្ត​មាន​តម្លៃ​របស់​វា​ ហើយ​តម្លៃ​នេះ​អាច​បាត់​បង់​ទៅ​តាម​អាយុកាល​បាន​ដែល​នេះ​ហៅ​ថា​ ការ​ថយ​ចុះ​តម្លៃ។ ភាគ​ច្រើន​រថយន្ត​ថ្មី​ថយ​ចុះ​​តម្លៃ​លឿន​ជាង​រថយន្ត​មួយ​ទឹក​ ដោយ​សារ​វា​មាន​តម្លៃ​ខ្ពស់​នៅ​ពេល​ដែល​ទិញ​យក​មក។ ការ​ថយ​ចុះ​តម្លៃ​នេះ​ធ្វើ​ឲ្យ​រថយន្ត​លក់​ចេញ​បាន​ថោក៕​​​

 

ចុះ​ចំពោះ​ប្រិយមិត្ត​ដែល​មាន​ប្រើ​ប្រាស់​រថយន្ត​នា​ពេល​បច្ចុប្បន្ន​ មាន​អ្វី​​ក្រៅ​ពី​​ចំណុច​ខាង​លើ​ដែល​ចង់​ណែនាំ​ដល់​​អ្នក​ដែល​មាន​បំណង​​ប្រើ​ប្រាស់​រថយន្ត​ទេ?

​​​​​​​​​​​​​​​​​​

​ចុច​អាន៖ គិត​ឲ្យ​ច្បាស់​ មុន​សម្រេច​ចិត្ត​ទិញ​​កុំព្យូទ័រ​ទាំង​ប្រថុយ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព​​៖ MoneyAdviceService​​​​​​​​​​​