មុននេះបន្តិច ម្តាយឌុបកូនឆ្លងថ្នល់ត្រូវរថយន្តដឹកដីបុកកិនបែកក្បាលស្លាប់ទំាងពីរនៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា ​ស្រ្តីជាម្តាយ ​និងកូន​ (មិនទាន់ស្គាល់អត្តសញ្ញាណ) ​បានស្លាប់ភ្លាមៗ​នៅកន្លែង​កើតហេតុដោយសារគ្រោះថ្នាក់​ចរាចរណ៍ជិះម៉ូតូឌុបកូនឆ្លងថ្នល់​ត្រូវរថយន្តដឹកដីបុក និងកិនបែកក្បាលខ្ទេច ​។

ឧបទ្ទវហេតុនេះ​ បានកើតឡើងនៅម៉ោង​ប្រមាណ១០ព្រឹកថ្ងៃទី០៤​ មករា ២០១៦ ​នៅលើកំណាត់​​ផ្លូវជាតិលេខ៥ ​​ចំណុច​កែងធនាគារអេស៊ីលីដា ​​ស្ថិតក្នុងភូមិបាលិលេយ្យ សង្កាត់-​ក្រុងប៉ោយប៉ែត ។