រញ្ជួយ​ដី​កម្រិត​៦.៧ រ៉ិ​ច​ទ័​រ វាយប្រហារ​ប្រទេស​ឥណ្ឌា​ជាប់​ព្រំដែន​មី​យ៉ា​ន់​ម៉ា

ប្រទេស​ឥណ្ឌា ៖ ទីភ្នាក់ងារ​វាស់​ស្ទង់​ភូមិសាស្ត្រ​អា​មេ​រិ​ក​បានអោយ​ដឹង​ព័ត៌មាន​ជាបឋម​ថា ការ​រញ្ជួយ​ដី​មួយ​មាន​កម្រិត ៦.៧​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​នៅ​ប្រទេស​ឥណ្ឌា ស្ថិត​នៅ​ជិត​ព្រំដែន​ប្រទេស​មី​យ៉ា​ន់​ម៉ា កាលពី​ម៉ោង​៣​និង​៣៥​នាទី​ថ្ងៃ​ចន្ទ ទី​៤ មក​រា​នេះ ។ ការ​រញ្ជួយ​ដី​នេះ អាជ្ញាធរ​មិន​ទាន់​បញ្ជាក់​ពី​ការ​ខូចខាត និង​ការ​បាត់បង់​ជីវិត​មនុស្ស​នៅឡើយ​។