Lovren ជំ​រុញ​ឲ្យ Liverpool ធ្វើ​ឲ្យ​​​ល្អក្នុង League Cup វគ្គ​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ

កីឡាករ Dejan Lovren  បាន​ជំ​រុញ​ឲ្យ​ក្រុម Liverpool បង្ហាញ​​ពី​កម្លាំង​ស្មារតី​ដ៏ខ្លាំង ខណៈ​ដែលពួក​គេ​​សម្លឹង​រក​ការ​ស្រោច​ស្រង់​ពីការ​ខកចិត្ត​កាលពីពេល​ថ្មី​ៗ​នេះ​​របស់​ពួក​គេក្នុង​ការ​ប្រកួត​ដណ្តើមពាន League Cup វគ្គពាក់​​កណ្តាលផ្តាច់​ព្រ័ត្រ​ជើង​ទី​១​នៅលើ​ទឹក​ដីក្រុម Stoke City នា​ថ្ងៃ​​អង្គារនេះ​។

stock-liverpoolក្តី​សង្ឃឹម​របស់​លោក Jurgen Klopp ក្នុង​ការ​បញ្ចប់​រដូវកាល​ទី​១​របស់​លោក​ក្នុង​​កីឡា​បាល់​ទាត់​អង់​គ្លេស​ជាមួយ​នឹង​ចំណាត់​ថ្នាក់​កំពូល​ទាំង​៤​នៃក្រប​ខ័ណ្ឌ Premier League និងកៅ​អី​មួយ​ក្នុង​ក្រប​​ខ័ណ្ឌ Champions League នា​រដូវ​កាល​ក្រោយ បាន​រង​នូវការ​ខក​ចិត្ត​មួយ​នៅពេល​ដែល​ក្រុម Liverpool បាន​ចាប់​ផ្តើម​ថ្មី​​ជា​មួយ​នឹង​​ការ​បរា​ជ័យ ២-០ នៅ​លើ​ទឹក​ដីក្រុម West Ham United កាល​ពី​ថ្ងៃ​សៅរ៍​។ គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ បាន​ខឹង​សម្បា​ចំពោះ​ទម្រង់​លេង​របស់​ក្រុម​ខ្លួន ប៉ុន្តែ រដូវ​កាល​ទី​១​របស់​លោកនៅកីឡ​ដ្ឋាន Anfield អាច​នឹង​បញ្ចប់​ជាមួយ​នឹង​ការ​ឈ្នះ​ពាន ខណៈ​ដែល Liverpool នៅ​សល់​ត្រឹម​តែ​ការ​ប្រកួត​ពីរ​លើក​ទៀត​ប៉ុណ្ណោះ​​មុន​នឹង​​ឆ្ពោះ​ទៅកាន់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​កីឡ​ដ្ឋាន Wembley ជាមួយ​នឹងក្រុម Manchester City ឬ​ក៏​ក្រុម Everton​។ Lovren  បាន​ដឹង​ថា អ្នក​ចាត់​ការ​ទូទៅ​​របស់​គេ​មាន​សិទ្ធិក្នុងការ​​បង្ហាញ​ពី​កំ​ហឹង​របស់​ខ្លួន ក្រោយ​ពី​​ការ​ប្រកួត​ជាមួយ​នឹង​ក្រុម West Ham ខណៈ​ដែល​ខ្សែ​ការ​ពារ​អន្តរ​ជាតិ​ក្រូ​អាស៊ី​រូបនេះ​បាន​ឲ្យ​ដឹង​ថា៖ «យើង​ពិត​​ជា​ខកចិត្ត​ណាស់​។ វា​មិនមែន​ជា​​ការ​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អ​បំផុត​របស់​យើង​ឡើយ ហើយ​យើង​ចាំ​បាច់​ត្រូវ​​តែ​​ខឹង​ទៅ​នឹង​ខ្លួន​ឯង​»​​។ Lovren បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​​មិន​​ដឹង​​ពី​មូល​​ហេតុ​អ្វីឡើយ ប៉ុន្តែ យើង​ត្រូវ​តែ​​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ឲ្យ​បាន​ឆាប់​ពី​បញ្ហា​នេះ ពីព្រោះ​យើង​មិនមាន​ពេ​ល​ក្នុងការ​គិត​​នៅពេលនេះ​ឡើយ ពីព្រោះ​យើងមាន​ការ​ប្រកួត​ជា​មួយ​នឹង​ក្រុម Stoke នៅថ្ងៃ​អង្គារ​។ ការ​ប្រកួតនៅ​ថ្ងៃ​អង្គារ​នេះ​នឹង​ចាប់​ផ្តើម​នៅម៉ោង​៣​ទៀប​ភ្លឺ​៕
ការ​ជួបគ្នា​៣​លើក​ចុង​ក្រោយរ​វាង​ក្រុម​ទាំង​ពីរ
09.08.15 Stoke City 0-1 Liverpool
24.05.15 Stoke City 6-1 Liverpool
29.11.14 Liverpool 1-0 Stoke City