សាហាវ​មែន​៖ ភ្លើង​ប្រច័ណ្ឌ​ធ្វើ​យុវជន​ម្នាក់ កាប់​មនុស្ស ៣ នាក់ ស្លាប់​

​សៀមរាប: ផ្ដើមចេញពី​ភ្លើង​ប្រចណ្ឌ ធ្វើ​ឲ្យ​យុវជន​ម្នាក់បាន​កាប់​យុវជន​ម្នាក់ ដែលជា​គូប្រជែង​ស្នេហា​នឹង​ខ្លួន និង​យុវជន​ម្នាក់ទៀតស្លាប់​ភ្លាមៗ​នៅនឹងកន្លែង កើតហេតុ​។ ដោយឡែក កុមារ​ម្នាក់បាន​ស្លាប់ពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ​។​

​ហេតុការណ៍​នោះ បានកើត​ឡើង នា​វេលា​ម៉ោងជាង ១២ ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦ នៅលើ​ផ្លូវលំ​មួយ​ខ្សែ (​ផ្លូវ​ចូល​ព្រៃ​ចម្ការ​) ស្ថិតក្នុង​ភូមិ​គោក​ភ្នៅ ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប​។​

​ជនរងគ្រោះ ដែល​ស្លាប់​ទាំង ៣ នាក់​នោះ ១.​កុមារ​ឈ្មោះ អ៊ាង សួយ អាយុ​៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ គោក​ដូង​ថ្មី ឃុំ​គោក​ដូង​។ ២.​ឈ្មោះ មាឌ យ៉ា ភេទ​ប្រុស អាយុ​១៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​គោក​ត្របែក ឃុំ​គោក​ដូង និង​៣. ឈ្មោះ មិច កញ្ញា ហៅ ក្អាត់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ គោក​ត្របែក ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប​។ ចំណែក​ជនដៃដល់ ឈ្មោះ ឈន់ ឆេន អាយុ​១៧​ឆ្នាំ នៅ​ភូមិ​គោក​ដូង ឃុំ​គោក​ដូង ស្រុង​អង្គរជុំ ខេត្តសៀមរាប​។​

​នៅមុន​កើតហេតុ ក្រុម​ជនរងគ្រោះ ចំនួន​៣​នាក់ ដែលជា​អ្នកភូមិ​ជាមួយគ្នា បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ប៉ៃលិន 1A-6878 បំណង​ទៅ​ដក​ដំឡូង នៅឯ​ចម្ការ​ក្នុងព្រៃ​។ ខណៈនោះ ជនសង្ស័យ បាន​ស្ទា​ក់កាប់ទៅលើ​ជនរងគ្រោះ ទាំង​៣​នាក់ ដោយ​កាំបិត​ខ្វែវជាច្រើន​កាំបិត​។ ក្នុងនោះ ២​នាក់​ធំៗ បាន​ស្លាប់​ភ្លាមៗនៅនឹងកន្លែង​។ ចំណែក​កុមារ​ម្នាក់ ដែលមាន​អាយុ ៨ ឆ្នាំ នៅសល់​ដង្ហើម ហើយ​ក៏បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។

​ក្រោយពី​ជនសង្ស័យ ធ្វើ​សកម្មភាព​ហើយ គេ​បាន​យក​ម៉ូតូ​ជនរងគ្រោះ ទៅ​ញាត់​ចូលក្នុង​ព្រៃ ដែលមាន​ចម្ងាយ ១០០ ម៉ែត្រ ពី​ចំណុចកើតហេតុ ដើ​ម្ប​បំបាត់​
​ភស្តុតាង និង​គេចខ្លួនបាត់​។ ប៉ុន្តែ ៧ ម៉ោង​ក្រោយមក ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​សហការគ្នាស្រាវជ្រាវ និង​ចាប់ខ្លួនបាន​តែម្តង​។ មូលហេតុ​ផ្ដើមចេញពី​ភ្លើង​ប្រចណ្ឌ ៕V/S

សាហាវ​មែន​៖ ភ្លើង​ប្រច័ណ្ឌ​ធ្វើ​យុវជន​ម្នាក់ កាប់​មនុស្ស ៣ នាក់ ស្លាប់​

សាហាវ​មែន​៖ ភ្លើង​ប្រច័ណ្ឌ​ធ្វើ​យុវជន​ម្នាក់ កាប់​មនុស្ស ៣ នាក់ ស្លាប់​

សាហាវ​មែន​៖ ភ្លើង​ប្រច័ណ្ឌ​ធ្វើ​យុវជន​ម្នាក់ កាប់​មនុស្ស ៣ នាក់ ស្លាប់​