​នគរបាល​ក្រុង​បាត់ដំបង បង្ក្រាប​ក្រុម​ក្មេង ទំនើង​៩​នាក់​វាយ​គ្នា​ក្នុង​ព្រលានយន្តហោះ

បាត់ដំបង​:  កំលាំង​ទីបញ្ជាការ​ទ័ពអាកាស បាន​សហការ​ជាមួយ​នគរបាល​ក្រុង​បាត់ដំបង បង្ក្រាប​ក្រុម​ក្មេង ទំនើង​មួយក្រុម មាន​គ្នា​ចំនួន ៩​នាក់ បង្ករ​ការ​វាយតប់​គ្នា នៅក្នុង​ព្រលានយន្តហោះ បង្ក​ភាពអនាធិបតេយ្យ កាលពី​វេលា​ម៉ោង ៦ ព្រលប់​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦​។​

 លោក​វរសេនីយ៍ទោ យឹម វិចិត្រ អធិការនគរបាល ក្រុង​បាត់ដំបង បានអោយដឹងថា  ក្មេងប្រុស​ទំនើង​ទាំង ៩​នាក់ មាន​ដូចខាងក្រោម​៖ ១.​ឈ្មោះ ប៊ិច ធារ៉ា អាយុ ១៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​អង់ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​។ ២.​ឈ្មោះ ធា​វ ស៊ី​ណាត អាយុ ១២​ឆ្នាំ មាន​ទីលំនៅ ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។ ៣.​ឈ្មោះ ធា​វ ស៊ី​ណៃ អាយុ ១៤​ឆ្នាំ ទីលំនៅ ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។ ៤.​ឈ្មោះ ស៊ិន ទីណា  អាយុ ១៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ​។ ៥.​ឈ្មោះ វ៉ាន់ សុ​ថេប  អាយុ ១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ខ្ជាយ ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ​។ ៦.​ឈ្មោះ ចាន់ សុធា ហៅ​ធា  អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​កំពង់អំពិល ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ​។ ៧.​ឈ្មោះ ឆូ​ង ប៊ុន​ថៃ ហៅ​ថៃ អាយុ ១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​ធំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ (​ជា​ជន​កាន់​ស្នាប់ដៃ ពេល​វាយ​គ្នា​)​។ ៨.​ឈ្មោះ ឆែម ស៊ីនួន អាយុ ១៥​ឆ្នាំ  មាន​ទីលំនៅ ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ និង​ទី​៩.​ឈ្មោះ វឿ​ត ចិ​ត្រា ហៅ​ត្រា អាយុ ១៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​អណ្តូង ឃុំ​កំពង់ព្រះ ស្រុក​សង្កែ​។​

​ក្រោយពី​បានធ្វើ​ការអប់រំ​រួច សមត្ថកិច្ច​ក្រុង​បាត់ដំបង បាន​ប្រគល់អោយ​អាណាព្យាបាល យកទៅ​អប់រំ​បន្ត​៕V​/S