សមត្ថកិច្ច​ក្រុង​បាត់ដំបង ចុះបង្ក្រាប និង​រឹបអូស​បាន​គ្រឿងញៀន​ជាច្រើន

បាត់ដំបង​: សមត្ថកិច្ច​ក្រុង​បាត់ដំបង ចុះបង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ ជា​មុខសញ្ញា​ជួញដូរ គ្រឿងញៀន​ម្នាក់ និង​ដកហូត ម៉ា​ទឹកកក ៦៤,១៩ ក្រាម និង​យ៉ាម៉ា ៩៩៥ គ្រាប់​។​

​ប្រតិបត្តិការ​ចុះបង្ក្រាប និង​ឃាត់ខ្លួន​នេះ បានធ្វើ​ឡើង កាលពី​វេលា​ម៉ោងជាង ៥ ល្ងាច ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។​

​លោក​វរសេនីយ៍ទោ យឹម វិចិត្រ អធិការនគរបាល ក្រុង​បាត់ដំបង បានអោយដឹងថា​៖ ជនសង្ស័យ ឈ្មោះ អ៊ឹង ផានិត ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ក្រោយពី​ឃាត់ខ្លួន កម្លាំង​ដកហូត​វត្ថុតាង រួមមាន ម៉ា​ទឹកកក​សរុប​ចំនួន ៦៤,១៩ ក្រាម យ៉ាម៉ា​៩៩៥​គ្រាប់ និង​សំភារ​:​ជក់​មួយចំនួន​។​

​ករណីនេះ សមត្ថកិច្ច កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ និង​វត្ថុតាង ទៅ​សាលាដំបូង ខេត្តបាត់ដំបង ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕V​/S