ស្លាប់​៥​នាក់ របួសធ្ងន់​ស្រាល​៩​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​២ មករា

ភ្នំពេញ: នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន ៨ លើក យប់​៥​លើក​, បណ្តាលអោយ​មនុស្ស ស្លាប់​៥​នាក់ (​ស្រី​២​នាក់​) អ្នករបួសធ្ងន់​៦​នាក់ (​ប្រុស​) និង​របួសស្រាល ៣​នាក់ (​ប្រុស​)​។ នេះ​បើ​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន នគរបាលជាតិ​។​

​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៨​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត យានយន្ត​សរុប ១៨ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៨ គ្រឿង ។​

​មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន ៤​លើក​, មិន​ប្រកាន់​ស្តាំ ២​លើក​, មិន​គោរព​សិទ្ធិ ១​លើក ស្រវឹង ១​លើក ក្នុងនោះ មិន​ពាក់មួក​ពេល​គ្រោះថ្នាក់ ១០​នាក់ (​យប់​៨​នាក់​) ៕V​/S