​ប្រទះឃើញ​សព​កុមារា​ម្នាក់ អណ្តែត​ក្នុង​ទឹកស្រះ​

ភ្នំពេញ: អ្នក​ឲ្យ​ចំណី​ត្រី បាន​ប្រទះឃើញ សាកសព​កុមារា​ម្នាក់ អណ្តែត​ក្នុង​ទឹកស្រះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ប្រមាណ​ជាង ១ រសៀល ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦ នៅ​តារាង​បាល់ទះ ភូមិ​ក្រពើ​ហា សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​កុមារ​រងគ្រោះ ឈ្មោះ ផល សុថា​វុ​ធ អាយុ​៥​ឆ្នាំ (​កុមារ រស់ក្នុង​បន្ទុក​) មាន​ទីលំនៅ ដី​ឡូ​តិ៍ ភូមិ​-​សង្កាត់​កើតហេតុ​។ មុនពេល​កើតហេតុ កុមារ​រងគ្រោះ​​បាន​បាត់​ខ្លួន​ពី​ផ្ទះ តាំងពីព្រឹក រហូត​ដល់ពេល​ល្ងាច ហើយ​អាណាព្យាបាល បានមក​ប្តឹង​សមត្ថកិច្ច ដើម្បី​ឲ្យ​ជួយ​ស្វែងរក នៅតែ​រក​មិនឃើញ​។ លុះដល់​វេលា​ម៉ោង ១ រសៀល ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៥ អ្នក​ឲ្យ​ចំណី​ត្រី នៅ​ស្រះ​កើតហេតុ បានឃើញ​សព​កុមារ ខាងលើ អណ្តែត​ទឹក ក៏​ប្តឹង​មក​សមត្ថកិច្ច​ប៉ុស្តិ៍​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​ជំនាញ​ក្រុង បាន​ចុះ​មកដល់​កន្លែងកើតហេតុ តែ​ត្រូវបាន​ក្រុមគ្រួសារ យក​សព​មក​ផ្ទះ​រួចទៅហើយ​។ ក្រោយពី​ការពិនិត្យ​កន្លែង​
​កើតហេតុ និង​លើ​ខ្លួន​សព​កុមារ​រងគ្រោះ ឃើញថា​៖ មិនមាន​ស្លាកស្នាម អ្វី​គួរកត់សំគាល់​ឡើយ​។​

​តាម​កា​ររ​បំភ្លឺ​របស់ ក្រុមគ្រួសារ​រងគ្រោះ បាន​ឲ្យ​ដឹងថា​៖ កុមារ​រងគ្រោះ ជានិច្ចកាល ចូលចិត្ត​ដើរលេង​តាម​គេ​ក្នុងភូមិ​។ ការសន្និដ្ឋាន​៖ កុមារ​រងគ្រោះ ស្លាប់ ដោយសារ​ការ​លង់ទឹក​។ សព​កុមារ​រងគ្រោះ បាន​ត្រូវ​សមត្ថកិច្ច ប្រគល់​ឲ្យ​ក្រុមគ្រួសារ ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕V​/S

​ប្រទះឃើញ​សព​កុមារា​ម្នាក់ អណ្តែត​ក្នុង​ទឹកស្រះ​

​ប្រទះឃើញ​សព​កុមារា​ម្នាក់ អណ្តែត​ក្នុង​ទឹកស្រះ​

​ប្រទះឃើញ​សព​កុមារា​ម្នាក់ អណ្តែត​ក្នុង​ទឹកស្រះ​