ម៉ូតូអ្នកបើកបរ​រថយន្តសង្រ្គោះមន្ទីរពេទ្យ​បង្អែកខេត្តកំពង់ឆ្នាំង​ត្រូវចោរលួចទំាងព្រឹក

ខេត្តកំពង់ឆ្នាំង ​៖ ម៉ូតូមួយគ្រឿងបានត្រូវចោរកាច់.ក​លួចយកទៅដោយសុវត្ថិភាព​ នៅវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី០៤ ​មករា ២០១៦ ​នៅក្នុងមន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ។

ម៉ូតូដែលចោរ​លួចយកទៅនោះម៉ាកC125 ​ស៊េរីឆ្នាំ២០១៥​ព៌ណខ្មៅ ​ពាក់ស្លាកលេខកំពង់ឆ្នាំង​ 1D 3998 ម្ចាស់ឈ្មោះ វណ្ណៈ ​មុខរបរជាអ្នកបើកបរ​រថយន្តសង្រ្គោះ​នៅក្នុងមន្ទីរ​ពេទ្យខាងលើ ។