ជនដៃដល់​កាប់សម្លាប់​ក្មេងប្រុស​៣​នាក់​ប្លន់​ម៉ូតូ​នៅ​ស្រុក​អង្គរជុំ កាត់​សោ​ទ្វារ​គុក​រត់​គេចខ្លួនបាត់​

ខេត្តសៀមរាប​៖​យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ជនដៃដល់​កាប់សម្លាប់​ក្មេងប្រុស​៣​នាក់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង នៅ​ស្រុក​អង្គរ​ជុំនោះ បាន​លួច​កាត់​សោ​ទ្វារ​មន្ទីរឃុំឃាំង ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នៅវេលា​ទៀបភ្លឺ ថ្ងៃទី​៤ ខែមករា​ឆ្នាំ​២០១៦​នេះ រត់គេចខ្លួន​បាត់​ហើយ រហូតមកដល់​ពេលនេះ​កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ស្រាវជ្រាវ​។​

​ជនដៃដល់​រូបនោះ​មានឈ្មោះ ឈន់ ឆេន អាយុ​១៨​ឆ្នាំ ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួន នៅ​យប់​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦ ក្រោយ​កាប់សម្លាប់​ក្មេងប្រុស​៣​នាក់ ប្លន់​យក​ម៉ូតូ​មួយគ្រឿង នៅ​ស្រុក​អង្គរជុំ​។ ជនដៃដល់​រូបនេះ​ត្រូវបាន​ស្នងការ​នគរបាល​ខេត្តសៀមរាប​ចាប់ខ្លួនបាន នៅ​យប់​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦​។​

​គួរ​បញ្ជាក់ថា ជនដៃដល់​រូបនេះ​បានធ្វើ​សកម្មភាព​កាប់សម្លាប់​យ៉ាង​សាហាវ​ឃោ​ឃៅ​លើ​ក្មេងប្រុស​មិនទាន់​គ្រប់​អាយុ​ចំនួន​៣​នាក់​ដើម្បី​យក​ម៉ូតូ​មួយគ្រឿង​ម៉ាក C125 ពណ៌​ខ្មៅ ស៊េរី​២០១១ ពាក់​ស្លាក លេខ​ប៉ៃលិន 1A-6878 នៅ​រសៀល​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦​នេះ ស្ថិតក្នុង​ភូមិ​គោក​ដូង ឃុំ​គោក​ដូង ស្រុក​អង្គរជុំ​៕