រថយន្ត​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន​អង្គរ​អ៊ិ​ច​ស្ព្រេ​ស​បុក​គោយន្ត​ពីក្រោយ​របួសធ្ងន់​ស្រាល​៤​នាក់​

ខេត្តកំពង់ចាម​៖​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អង្គរ​អ៊ិ​ច​ស្ព្រេ​ស​ដែល​ផ្ទុក​អ្នកដំណើរ​៣៩​នាក់ ក្នុងនោះ​មាន​ជនជាតិ​បរទេស​១៨​នាក់ និង​ជនជាតិខ្មែរ​២១​នាក់​បាន​បុក​គោយន្ត​កន្ត្រៃ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​៤​នាក់​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​៣ និង​៣០​នាទី ទៀបភ្លឺ​ថ្ងៃ​៤ ខែមករា ឆ្នាំ​២០១៦​នេះ នៅលើ​ផ្លូវ​លេខ​៧១ ចំណុច​ភូមិ​២២ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម​។

​តាម​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្តក្រុង​របស់​ក្រុមហ៊ុន​អង្គរ​អ៊ិ​ច​ស្ព្រេ​ស ពណ៌​លឿងទុំ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-8915 (​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ និង​អាស័យដ្ឋាន រត់គេចខ្លួន​បាត់​) បើកបរ​ពី​ខេត្តសៀមរាប ទៅ​រាជធានី​ភ្នំពេញ ហើយ​បាន​បើក​ជែង ក្នុងស្ថានភាព​គ្រោះថ្នាក់ រហូត​ទៅបុក​ពីក្រោយ​គោយន្ត ពណ៌​ក្រហម ដែលមាន​បើកបរ​ដោយ​ឈ្មោះ លន់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈូក ឃុំ​តា​ប្រុក ស្រុក​ចំការលើ រួម​ដំណើរ​ជាមួយ ២​នាក់​៖ ១.​ឈ្មោះ ឈាវ ថា​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​២.​ឈ្មោះ ឈាវ តឿ ភេទ​ប្រុស អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​រំចេក ឃុំ​តា​ប្រុក ស្រុក​ចំការលើ បណ្តាល​ឲ្យ​របួស​មនុស្ស​៤​នាក់ ក្នុង​របួសធ្ងន់​ម្នាក់​ឈ្មោះ លន់​។​

​បច្ចុប្បន្ន​រថយន្តក្រុង និង​គោយន្ត ត្រូវបាន​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​ស្រុក​ចំការលើ​។ ចំណែកឯ​អ្នកបើកបរ​រថយន្ត បាន​រត់​គេចខ្លួនបាត់ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ តាម​ចាប់​ជនបង្ក​មក ផ្តន្ទាទោស​តាមច្បាប់​៕