ពិធីបុណ្យ​ចំ​ប៉ើង និង​ស្រូវ​លើក​ទី​២​ប្រារព្ធ​ឡើង​រយៈពេល​៣​ថ្ងៃ​នៅ​បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ​៖​បើ​យោងតាម​ការអះអាង​រប​ស់លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយ​មា​ជ័យ​បាន​ឲ្យ​ដឹងថា ពិធីបុណ្យ​ចំបើង​ចាប់ផ្តើម​បើក ឲ្យ​ប្រជាពលរដ្ឋ​បាន​ចូល​ទស្សនា​នៅ​ថ្ងៃទី​៤​នេះ​រហូតដល់​ថ្ងៃទី​៦​នៅតាម ផ្លូវជាតិ​លេខ​៦​ត្រង់ចំណុច​ក្នុងភូមិ​ទឹកជោ ឃុំ​ទឹកជោ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។

​    ​លោក គោ ស៊ុំ​សារឿ​ត បាន​និយាយថា ការរៀបចំ ពិធីបុណ្យ​ចំ​ប៉ើង និង​បុណ្យ​ស្រូវ​នោះ​គឺ​ដើម្បី​ការពារ​ទឹកជំនន់ បន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ និង​ការអភិវឌ្ឍន៍​សហគម​ន៍​តាមរយៈ​ការបង្កើត​ប្រភព​ក​សិ​ទេសចរណ៍​ក្នុង​ខេត្តបន្ទាយមានជ័យ​នេះ​។​

​    ​លោក​អភិបាល​បាន​បញ្ជាក់ថា ឆ្នាំមុនៗ​ខេត្តបន្ទាយមានជ័យ​ប្រជាពលរដ្ឋ​ជាច្រើន​ពាន់​នាក់​បានទទួល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ជា​រៀងរាល់ឆ្នាំ​។ លោក​បន្តថា ឆ្នាំមុន​ប្រទេស​កូរ៉េ​បាន​ចុះមក​សហការគ្នាជាមួយ​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ធ្វើ​ពិធីបុណ្យ​ចំ​ប៉ើង និង​បុណ្យ​ស្រូវ​នេះ​ឡើង​ដោយ​សហការ​ជាមួយ​អង្ការ W.Fonundation ស័​ម្ព​ន​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​ដោយមាន​ការជួយ​គាំទ្រ​ពី​សំណាក់​ក្រុមហ៊ុន​កូរ៉េ និង​ក្រុមហ៊ុន​ក្នុងស្រុក​ជាច្រើន​ដើម្បី​ជំរុញ​ឲ្យ​អ្នកវិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍​ដើម្បី​ឲ្យ​ចូលរួម​ធ្វើ​វិនិយោគ​ក្នុងប្រទេស កម្ពុជា​ឲ្យ​បាន​ច្រើន​។​

​    ​លោក គោ ស៊ុំ​សារឿ​ត បានបញ្ជាក់​ទៀតថា​ប្រទេស​កូរ៉េ​គ្រោង​នឹង​រៀបចំ​បុណ្យ​ចំ​ប៉ើង​នេះ​ជា រៀងរាល់ឆ្នាំ ហើយ​និង​បង្កើត​ឲ្យ​មាន​សួន​ចំ​ប៉ើង​នាពេល​អនាគត​ដើម្បី រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​ក​សិ​ទេសចរណ៍​ក្នុង​ខេត្តបន្ទាយមានជ័យ​។

​    ​លោក​អភិបាល​បញ្ជាក់​បន្ថែមថា ក្នុង​ពិធីបុណ្យ​ចំ​ប៉ើង និង​បុណ្យ​ស្រូវ​នោះ​មាន​ពិធី​តាំង​បង្ហាញ​នូវ​សួន​វង្វេង និង​រូបចម្លាក់​ធ្វើ​អំពី​ដុំ​ចំ​ប៉ើង គំនូរ​សិល្បៈ​លើ​វាលស្រែ​លេងល្បែង​កំសាន្ត​បែប​ប្រពៃណី​កម្ពុជា ​និង​កូរ៉េការដាក់​តាំងពិព័រណ៍​ផលិតផល​ក្នុងស្រុក និង​ផលិតផល​កូរ៉េក្នុងនោះដែរ​ក៏មាន​កាត​ប្រគំ​តន្ត្រី​នៅពេល​យប់​ទៀតផង​៕