ជនជាតិ​យួន​ចូលមក​កាប់​ឈើ លើដី​ខ្មែរ​មាន​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​ពុករលួយ​

ករណី​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​តាម​តំបន់​ព្រំដែន​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី គឺមាន​ការ​បើកដៃ​ពី​សមត្ថកិច្ច​និង​មន្ត្រី​យោធា​ការពារ​ព្រំដែន ហេតុនេះហើយ​ទើប​បទល្មើស​នៅតែ​កើតឡើង​គ្មាន​ទីបញ្ចប់​។ ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ កន្លងទៅ​ថ្មីៗ​នេះ គោយន្ត​ច្នៃ​ដឹកឈើ​២​គ្រឿង​របស់​ជនជាតិ​យួន​ត្រូវបាន​ប្រជា​សហគមន៍​ចាប់​ឃាត់​នៅត្រង់ចំណុច​អូរ​បុល ក្នុងស្រុក​អូររាំង ជិត​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​ល​ឡាំ​ប៉ឹ​ក ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​វរ​ការពារ​ព្រំដែន​គោក​លេខ​៦២១​។ បញ្ហា​នេះ​លោក អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី គួរពិនិត្យមើល​ឡើងវិញ​ចំពោះ​អំពើពុករលួយ​របស់​ស​ម​ត្ថ​កិច្ច​ពាក់ព័ន្ធ​តាម​ព្រំដែន​។

​សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​បាន​បញ្ជាក់ថា ជនជាតិ​យួន​ទាំងនោះ​ឆ្លងដែន​ចូលមកក្នុង​ទឹកដី​ខ្មែរ​តាម​ប៉ុស្តិ៍​ឡាំ​ប៉ឺ​ក ដែលមាន​មន្ត្រីនគរបាល​ខ្មែរ​ឈ្មោះ ប្រាក់ ភារ​ម្យ ជា​នាយប៉ុស្តិ៍ និង​ក្រោម​ការគ្រប់គ្រង​របស់លោក កេង សុភា​ន់ មេបញ្ជាការ​វរ​ការពារ​ព្រំដែន​លេខ​៦២១​។ ប្រភព​ឲ្យ​ដឹង​ទៀតថា ការដែល​ជនជាតិ​យួន​អាច​ចូលមក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ទឹកដី​ខ្មែរ​បាន​យ៉ាង​រលូន គឺមាន​ការឃុបឃិត​ជាមួយ​លោក អ៊ុក ណា​ខៃ ជា​មន្ត្រី​យោធា​ផងដែរ​។ បញ្ហា​នេះ​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ បាន​សុំ​អន្តរាគមន៍​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​ពី​អាជ្ញាធរខេត្ត​មណ្ឌលគិរី ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ជនជាតិ​យួន​ឆ្លងដែន​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​អូររាំង និង​ស្រុក​ពេ​ជ្រា​ដា តាម​អំពើ​ចិត្ត​ទៀត​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី បាន​កត់សម្គាល់ថា ករណី​ជនជាតិ​យួន​ឆ្លងដែន​ចូលមក​កាប់​ឈើ​ខុសច្បាប់​លើទឹក​ដី​ខ្មែរ​ក្នុងស្រុក​ពេ​ជ្រា​ដា និង​ស្រុក​អូររាំង គឺជា​រឿង​ដដែលៗ ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​យកចិត្តទុកដាក់​ទប់ស្កាត់​នោះទេ​។ ជាក់ស្តែង​ករណី​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ ហើយ​ត្រូវ​ប្រជា​សហគមន៍​ចាប់​ឃាត់​បាន​គោយន្ត​កែច្នៃ​២​គ្រឿង និង​វត្ថុតាង​ជាច្រើន​ទៀត​ត្រូវបាន​គេ​ដឹងថា មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​យោធា​និង​សមត្ថកិច្ច​ខ្មែរ ឈ្មោះ អ៊ុក ណា​ខៃ ឈ្មោះ ប្រាក់ ភារ​ម្យ និង​ឈ្មោះ កេង សុភា​ន់​។ ដូច្នេះ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ចាត់វិធានការ​ជាបន្ទាន់ ទៅលើ​មន្ត្រី​ខិលខូច​ទាំងនោះ​ដើម្បី​ជាការ​ព្រមាន​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​៕

12483704_943823619044562_232964871_n WAT-02017