Leverkusen ប្រាប់ Arsenal ឲ្យ​បំភ្លេច​ការ​ចង់​បាន Chicharito

Leverkusen ប្រាប់ Arsenal ឲ្យ​បំភ្លេច​ការ​ចង់​បាន Chicharito

ក្រុម​កំពូល​តារាង Premier League កាំភ្លើង​ធំ Arsenal ដែល​ព្យាយាម​តាម​ទិញ​ខ្សែ​ប្រយុទ្ធ Javier Hernandez (Chicharito) ត្រូវ​ក្រុម Bayer Leverkusen បដិសេធ​សំណើ​ ហើយ​ឆ្លើយ​តប​មក​វិញ​ថា​ឲ្យ​បំភ្លេច​រឿង​ទិញនោះ​ចោល​ទៅ។

 

Leverkusen ប្រាប់ Arsenal ឲ្យ​បំភ្លេច​ការ​ចង់​បាន Chicharito

 

លោក Rudi Voller នាយក​បច្ចេកទេស​ក្លិប Leverkusen បាន​និយាយ​ថា៖ “វា​គឺជា​រឿង​ងាយៗ​ក្នុង​ការបដិសេធសំណើ​នានា​នៅ​ពេល​ដែល​ក្លិប​របស់​យើង​មិន​ចង់​លក់​នរណា​ម្នាក់។ Leverkusen នឹង​រក្សា​ទុក​កីឡាករ​ទាំងអស់​ដែល​អាច​ជួយ​ក្លិប​ឲ្យ​សម្រេច​ជោគជ័យ”។

 

ការ​ដែល Arsenal ចង់​បាន Hernandez គឺ​​បន្ទាប់​ពី​ខ្សែប្រយុទ្ធ​វ័យ​២៧ឆ្នាំ រក​បាន​១៩​គ្រាប់​ហើយ ក្នុងចំណោម ២៦ប្រកួត​នៅ​អាល្លឺម៉ង់។​ ពេល​នៅ​អង់គ្លេស ក្រោម​ទ្រនំ​ Manchester United ​កីឡាករ​ម៉ិកស៊ីកូ​រូប​នេះ ភាគច្រើនអង្គុយ​កៅអីបម្រុង រហូត​ត្រូវ​លក់​ចេញ​​​ក្នុងតម្លៃ ៧,៣លាន​ផោន (ជាង​១០លាន​ដុល្លារ) ​ទៅ Leverkusen តែ​ម្តង។

 

យ៉ាង​ណា​ក៏ដោយ Louis van Gaal អ្នកចាត់ការ​ Manchester United កាល​ពី​សប្ដាហ៍​មុន​បាន​ចេញ​មកសារភាព​កំហុស​ថា​​លោក​មាន​ការ​សោកស្ដាយ​ដែល​បណ្ដោយ​ឲ្យ Hernandez ចាក​ចេញ​ពី​ទឹកដី Old Trafford៕

 

អានអត្ថបទទាក់ទង៖ ខ្សែ​ប្រយុទ្ធ​កំពុង​ឡើងជើង Chicharito ទម្លាយ​សម្ដី​​​ Van Gaal

ចង់ដឹង​រឿងរ៉ាវ​ផ្សេងៗ​ជា​ច្រើន​ទៀត សូម​ចុច​ត្រង់​នេះ

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ the sun