​វឌ្ឍនាកា ​បង្ហើប​​ឲ្យ​ដឹង​ពី​ពេល​រៀប​ការ​​ និង​គោលបំណង​អនាគត​

​វឌ្ឍនាកា ​បង្ហើប​​ឲ្យ​ដឹង​ពី​ពេល​រៀប​ការ​​ និង​គោលបំណង​អនាគត​

​​ចាន់ វឌ្ឍនាកា​ សមាជិក​ជម្រើស​ជាតិ​កម្ពុជា និង​បឹងកេត​អង្គរ​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ពេល​វេលា​ដែល​លោក​អាច​រៀប​ការ​ និង​គោល​បំណង​ទៅ​ថ្ងៃ​អនាគត បន្ទាប់​ពី​អាជីព​​កីឡាករ​បាល់ទាត់​មិន​អាច​បន្ត​ទៀត​បាន។
 

 ​វឌ្ឍនាកា ​បង្ហើប​​ឲ្យ​ដឹង​ពី​ពេល​រៀប​ការ​​ និង​គោលបំណង​អនាគត​កីឡាករ ចាន់ វឌ្ឍនាកា

 

​​ខ្សែ​ប្រយុទ្ធ​ ចាន់ វឌ្ឍនាកា បាន​​​ឲ្យ​ដឹង​ថា ​​អាយុ​២៥ឬ​ ២៦​ឆ្នាំ​ជា​ពេល​វេលា​​ដ៏​ល្អ​បំផុត​សម្រាប់​រូប​គេ​​អាច​រៀប​ការ​​​​ ពី​ព្រោះ​ពេល​នេះ​រូប​គេ​នៅ​ក្មេង​ពេក​មិន​ទាន់​ចង់​​សាង​គ្រួ​សា​ឡើយ។ ​​​​ចំណែក​មនុស្ស​ស្រី​ដែល​រូប​គេ​ចង់​រៀប​ការ​ជា​មួយ​គឺ​​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ល្អ​សមរម្យ​។ ទោះ​យ៉ាង​ណា​រូប​គេ​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ជុំ​វិញ​បញ្ហា​មង្គល​ការ​នេះ​ទេ។

 

​កីឡាករ​រូប​នេះ​​បន្ត​​ឲ្យ​ដឹង​ទៀតថា ក្រោយ​​បញ្ចប់​អាជីព​​ជា​អ្នក​លេង​បាល់​ទាត់​​ ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង​រូប​នេះ ​​​មាន​បំណង​ចង់​ក្លាយ​ជា​គ្រូ​បង្ហាត់​បាល់​ទាត់​​​ល្អ​ម្នាក់ ​នៅ​កម្ពុជា​។ ចំណែក​ទំនាក់​ទំនង​​រវាង​​ វឌ្ឍនាកា ជា​មួយ​​សង្សារ​កីឡា​ការិនី​ហែល​ទឹក​ ហែម ថុន​វិទីនី ​រូប​គេ​មិន​​បាន​បញ្ជាក់​យ៉ាង​ណា​ឡើយ ប៉ុន្តែ​កាល​ពី​បុណ្យ​ឆ្នាំ​សាកល​កន្លង​ទៅ​នេះ រូប​គេ និង​កីឡាការិនី​ហែល​ទឹក ព្រម​ទាំង​គ្រួសារ​បាន​នាំ​គ្នា​ដើរ​លេង​កម្សាន្ត​នៅ​ខេត្ត​សៀមរាប។ បច្ចុប្បន្ន​​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​លីគ​​កំពូល​របស់​កម្ពុជា​ក្នុង​​ឆ្នាំ​២០១៥ រូប​នេះ​​មាន​អាយុ២១ ឆ្នាំ៕

 

សូម​ទស្សនា​ការ​លើក​ឡើង​របស់​ ចាន់ វឌ្ឍនាកា

 

 
អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​