​គង់ ច័ន្ទ​ស្រីមុំ ទទួលបាន​ខុន​ដូរ​ពី​គូ​ស្នេ​ហ៍ស្វា​គម​ន៍​ឆ្នាំ ​២០១៦

​មិនមែនជា​លើកទីមួយ​នោះទេ ដែល​តារា​សម្តែង​រូប​ស្រស់ គង់ ច័ន្ទ​ស្រីមុំ ទទួលបាន​អំណោយ​ពី លោក ស៊ឹម សីហា ជា​ម្ចាស់​ចិត្ត ។ ជាក់​សែ្ត​ង​នៅក្នុង​ឪ​កាស​ឆ្នាំ​ថ្មី ឆ្នាំ​សកល​នេះ គង់ ច​ន្ទ័​ស្រីមុំ បានទទួល​ខុន​ដូ​ដ៏ ស្រស់ស្អាត​មួយកន្លែង ដែល​កាន់តែ​ធ្វើអោយ​តារា​ស្រី​រូបនេះ​រំភើប​និង​ញញឹម​បិទមាត់​មិន​ជិត​។​ ​សម្រាប់​ដើមឆ្នាំ ២០១៦ នេះ លោក ស៊ឹម សីហា បាន​ជូនអំណោយ​ជាពិសេស​ដល់ គង់ ច័ន្ទ ស្រីមុំ​គឺ​ខុន​ដូ​ដ៏​ស្រស់ស្អាត និង មានការ​តុបតែង​ជាមួយ​សម្ភារៈ​ទំនើបៗ ដែលមាន​តម្លៃ​រាប់ម៉ឺន​ដុល្លារ ។

​គង់ ច័ន្ទ​ស្រីមុំ ទទួលបាន​ខុន​ដូរ​ពី​គូ​ស្នេ​ហ៍ស្វា​គម​ន៍​ឆ្នាំ ​២០១៦​គង់ ច័ន្ទ​ស្រីមុំ ទទួលបាន​ខុន​ដូរ​ពី​គូ​ស្នេ​ហ៍ស្វា​គម​ន៍​ឆ្នាំ ​២០១៦

គង់ ច​ន្ទ័​ស្រីមុំ បាន​សម្តែង​នូវ​អារ​ម្ម​ណ៏​រំភើប ដោយ​ការ​សរសរ​នូវ​ពាក្យ​ពេ​ច​ន៏​ជាច្រើន​នៅក្នុង ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា​«​រឿង​ថ្មី​ល្អៗ​ចាប់ផ្តើម​ចូលមកក្នុង​ជីវិត​របស់ខ្ញុំ​អរគុណ​នូវ​ខុន​ដូ​ដ៏​ស្រស់ស្អាត​សម្រាប់​អូន ឆ្នាំ​ចាស់​ផ្លាស់​ចូលឆ្នាំថ្មី អ្វីៗ​គ្រប់យ៉ាង​គឺ​ថ្មីៗ​ទាំងអស់ តែ​ការស្រលាញ់​របស់​យើង​ទាំងពីរ គឺ​នៅ​ដដែល​គ្មាន​ថ្ងៃ​ផ្លាស់ប្តូរ​ឡើយ អរគុណ​បង ដែល​តែងតែ​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​អូន​ផ្តល់​ស្នាមញញឹម​ឲ្យ​អូន​សេចក្តីសុខ និង ភាព​រំភើប​គ្រប់ពេល ហើយ​តែងតែ​ដឹង​ពី​ចិត្ត​អូន​ចង់បាន​អ្វី ស្រលាញ់​អ្វី បង​តែងតែ​បំពេញ​បំណង​អូន​គ្រប់យ៉ាង អរគុណ​បង ដែល​តែងតែ​នៅក្បែរ​អូន​។

​គង់ ច័ន្ទ​ស្រីមុំ ទទួលបាន​ខុន​ដូរ​ពី​គូ​ស្នេ​ហ៍ស្វា​គម​ន៍​ឆ្នាំ ​២០១៦

អូន​ចង់ ប្រាប់​បង និង ពិភពលោក​ទាំងមូល​ថា អូន​ស្រលាញ់​បង ហើយ​បង​គឺជា​ដៃគូរ​រកស៊ី និង ដៃគូរ​ស្នេហា​មួយជីវិត​របស់​អូន​» ។ គង់ ច័ន្ទ​ស្រីមុំ និង លោក ស៊ឹម សីហា ត្រូវបាន​គេ​ចាត់ទុកជា​គូ​ស្នេ​ហ៏ ដែល​សក្តិសម​ទាំង​ព្រម មិន​ថា រូបសម្បត្តិ និង អាយុ​នោះទេ ។ បើ​គិត​មកដល់ពេលនេះ​ពួកគេ​បាន​ស្រលាញ់គ្នា​ប្រមាណ​ជា ១០ ឆ្នាំ​មកហើយ ។ ជា​រៀងរាល់ថ្ងៃ​ពិសេស​របស់ គង់ ច័ន្ទ​ស្រីមុំ លោក ស៊ឹម សីហា មិនដែល​ភ្លេច​ជូន​របស់​បញ្ចាំចិត្ត​ដល់​គូ​ស្នេ​ហ៏​ឡើយ ។

​គង់ ច័ន្ទ​ស្រីមុំ ទទួលបាន​ខុន​ដូរ​ពី​គូ​ស្នេ​ហ៍ស្វា​គម​ន៍​ឆ្នាំ ​២០១៦

កាលពី​ខួបកំណើត​គម្រប់​អាយុ ២៥ ឆ្នាំ កាលពី​ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០១៥ លោក​បាន​ជូន​ជា​ចិ​ញ្ជៀ​ន​ពេជ្រ​តម្លៃ ១ ម៉ឺន ៨ ពាន់​ដុល្លារ ដល់ គង់ ច័ន្ទ​ស្រីមុំ ។ កាលពី​ចុងឆ្នាំ ២០១៥ លោក​ក៏បាន​ជូន​ក្រវិល​ពេជ្រ​ដ៏​ស្រស់ស្អាត​ដល់ ស្រីមុំ ផងដែរ ។ ក្រៅពីនេះ​អ្នក​ទាំងពីរ ក៏បាន​បង្កើត​ជំនួញ​រួមគ្នា មានដូចជា​ការបង្កើត​ទឹកអប់​ដោយ​ចំណាយ​ដើមទុន​ប្រមាណ​ជា ១០ ម៉ឺន​ដុល្លារ ។ បើទោះបីជា​គេ​ដឹងថា អ្នក​ទាំងពីរ​ស្រលាញ់គ្នា​ស្អិតរ​មួ​ត​យ៉ាងនេះ​ក្តី កន្លងមក​ក៏មាន​ការជ្រៀតជ្រែក​ពី​សំណាក់​បុរសៗ​មួយចំនួន​ផងដែរ ។

​គង់ ច័ន្ទ​ស្រីមុំ ទទួលបាន​ខុន​ដូរ​ពី​គូ​ស្នេ​ហ៍ស្វា​គម​ន៍​ឆ្នាំ ​២០១៦

ប៉ុន្តែ​យ៉ាងណា គង់ ច័ន្ទ​ស្រីមុំ បាន​ប្រាប់ថា នាង​មិន​ចាប់​អារ​ម្ម​ណ៏​ជាមួយ និង បុរស​ទាំង​នោះទេ ។ គ្មាន​នរណា​អាច​បំបែក​ពួកនាង​បានឡើយ ។ រហូតមកដល់​ពេលនេះ នាង និង គូ​ស្នេ​ហ៏​បាន​ស្គាល់ចិត្ត​គ្នា​ច្បាស់​ណាស់ ។ គង់ ច័ន្ទ​ស្រីមុំ បាន​និយាយថា​«​ប្រសិនបើ​ពេលវេលា​អំណោយផល​ល្អ ខ្ញុំ និង លៃលក គិត គូរ​រឿង​រៀបការ​» ។​ចេ​នី​

​គង់ ច័ន្ទ​ស្រីមុំ ទទួលបាន​ខុន​ដូរ​ពី​គូ​ស្នេ​ហ៍ស្វា​គម​ន៍​ឆ្នាំ ​២០១៦