វិធី​ងាយៗ​ក្នុង​ការ​ដាក់​លេខ​សម្ងាត់​លើ​ឯកសារ Ms. Word

មានមិត្តអ្នកអាន មួយចំនួន ប្រហែលជាបាន ដឹងពី វិធីនេះ ហើយក៏មាន មិត្តអ្នកអាន មួយចំនួន មិនទាន់បាន ដឹងដែរ ហើយក៏មាន មិត្តអ្នកអាន មួយចំនួន កំពុងតែ ត្រូវការ និងចង់ដឹង ពីការដាក់លេខ សម្ងាត់នេះដែរ។ ទើបយើង ចង់បង្ហាញ ឲ្យអ្នក ទាំងអស់គ្នា បានយល់ដឹង កាន់តែច្បាស់ តែម្តង នៅពេលនេះ។

វិធី​ងាយៗ​ក្នុង​ការ​ដាក់​លេខ​សម្ងាត់​លើ​ឯកសារ Ms. Word

ការដាក់លេខសម្ងាត់លើឯកសារ MS Word ពិតជាមាន សារៈសំខាន់ បើអ្នកបាន ដឹងក៏ជាការ ល្អដែរ អ្នកអាចការពារ មិនឲ្យ អ្នកដទៃ បើកមើល ឯកសារ របស់អ្នក ដោយគ្មាន ការអនុញ្ញាត។ ដូចនេះ អ្នកអាចអាន ការណែនាំ នៅខាងក្រោម បានតែម្តង៖

  1. បើកកម្មវិធី Microsoft Word របស់អ្នក​ ដែលមិនទាន់ សសេរអ្វី ឬក៏បាន សសេរអ្វីលើ នោះរួច បន្ទាប់ចូល ទៅកាន់ File > info > Protect Document > Encrypt with Password ហើយអ្នកនឹង ឃើញផ្ទាំងមួយ បង្ហាញឲ្យអ្នក វាយលេខ សម្ងាត់ម្តង និងបញ្ជាក់លេខ សម្ងាត់ម្តងទៀត រួចអ្នកអាច ធ្វើការ Save ឯកសារ របស់អ្នកទុក។ វិធី​ងាយៗ​ក្នុង​ការ​ដាក់​លេខ​សម្ងាត់​លើ​ឯកសារ Ms. Word វិធី​ងាយៗ​ក្នុង​ការ​ដាក់​លេខ​សម្ងាត់​លើ​ឯកសារ Ms. Word វិធី​ងាយៗ​ក្នុង​ការ​ដាក់​លេខ​សម្ងាត់​លើ​ឯកសារ Ms. Word វិធី​ងាយៗ​ក្នុង​ការ​ដាក់​លេខ​សម្ងាត់​លើ​ឯកសារ Ms. Word
  2. នៅពេលដែលបើកលើកក្រោយ ឯកសារនោះ នឹងទាមទារ លេខសម្ងាត់។ វិធី​ងាយៗ​ក្នុង​ការ​ដាក់​លេខ​សម្ងាត់​លើ​ឯកសារ Ms. Word

នេះជា វិធីងាយៗ តែមានអត្ថ ប្រយោជន៍ ដល់អ្នក ទាំងអស់គ្នា ហើយបើអ្នក មិនចាំបាច់ដាក់ លេខសម្ងាត់ ក៏អាចយល់ដឹង មុនបាន ដូចនេះ ពេលដែលត្រូវ ការដាក់លេខ សម្ងាត់ ក៏ចេះ តែម្តង។

  • ដោយ: Hong
  • 10:50 AM, 04 January
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ