​សេដ្ឋកិច្ច​សិង្ហបុរី​នៅ​ឆ្នាំ២០១៥ កើន​ឡើង​ហួស​ការ​ព្យាករណ៍


​សេដ្ឋកិច្ច​សិង្ហបុរី​នៅ​ឆ្នាំ២០១៥ កើន​ឡើង​ហួស​ការ​ព្យាករណ៍

​​នៅ​​ឆ្នាំ ២០១៥​ ​កន្លង​ទៅ ​សេដ្ឋ​កិច្ច​​ប្រទេស​សិង្ហបុរី​​​ជា​កូន​នាគ​នៅ​អាស៊ី បាន​កើន​ឡើង​ ២,១%​ ស្រប​តាម​ការ​ព្យាករណ៍​​របស់​មន្ត្រី​រដ្ឋាភិបាល និង​​ហួស​ការ​រំពឹង​ទុក​របស់​​ក្រុម​អ្នក​វិភាគ។ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ (MTI) បាន​ប្រកាស​​នៅ​ថ្ងៃ​ចន្ទ​ទី ៤​មករា​នេះ។

 

​សេដ្ឋកិច្ច​សិង្ហបុរី​នៅ​ឆ្នាំ២០១៥ កើន​ឡើង​ហួស​ការ​ព្យាករណ៍

 

​រដ្ឋាភិបាល​​​​បាន​ព្យាករ​​ GDP ​ពេញ​មួយ​ឆ្នាំ​ថា​នឹង​កើន​ឡើង​ជិត ២% ខណៈ​​ក្រុម​សេដ្ឋ​វិទូ​​របស់​វិស័យ​ឯកជន​នានា​ ​​រំពឹង​ថា​នឹង​កើន​ឡើង ១,៩% ​ដែល​ផ្អែក​ទៅ​តាម​​ស្ថិតិ​​នៅ​ត្រី​មាស​ចុង​ក្រោយ​បំផុត​ប្រចាំ​ឆ្នាំ ២០១៥ ​ដោយ​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហបុរី​​​។

 

​នៅ​ត្រី​មាស​ទី​ ៤​ ក្នុង​ឆ្នាំ ២០១៥ ​សេដ្ឋកិច្ច​ប្រទេស​នេះ​បាន​កើន​ដល់ ២% ​​​ធៀប​នឹង​​​ឆ្នាំ​មុន ​ហើយ​ដើរ​លឿន​ជាង​កាល​ពី​​ត្រី​មាស​ទី​ ៣​ដែល​មាន​ត្រឹម ១,៨%។ វិស័យ​ខាង​ក្រោម​បាន​ចូល​រួម​ចំណែក​ក្នុង​កំណើន​នេះ​​មាន៖

 

​វិស័យ​ផលិត៖ ​​រ៉ាប់​រង​បាន ៦% ​នៅ​ត្រី​មាស​ទី៤ ​ដោយ​កើន​ឡើង​ពី ៥,៩%​ពី​ត្រី​មាស​ទី​៣។

 

វិស័យ​សំណង់៖ ​​​បាន​កើន​ឡើង​ដល់ ២,២% ​​ដោយ​ត្រី​មាស​មុន​មាន​ត្រឹម ១,១% ដោយ​បាន​ចូលរួម​ចំណែក​ពី​សកម្មភាព​វិស័យ​សំណង់​​សាធារណៈ​នានា​ផង។

 

វិស័យ​ផលិត​សេវាកម្ម​ឧស្សាហកម្ម​៖ ​​បាន​កើន​ឡើង ៣,២% ​នៅ​ត្រី​មាស​ទី ៤ ​​កំណើន​នេះ​​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​​ពី​​ពាណិជ្ជកម្ម​បោះ​ដុំ និង​បោះ​រាយ​នានា ​ហិរញ្ញវត្ថុ និង​វិស័យ​ធានារ៉ាប់រង​ជា​ច្រើន​ទៀត។

ការ​ប៉ាន់​ស្មាន​បឋម​​នៃ​ GDP ​​សម្រាប់​​​ត្រី​មាស​ទី ៤ ​​និង​​ឆ្នាំ ២០១៥​ទាំង​មូល​​ រួម​បញ្ចូល​ទាំង​​គ្រប់​វិស័យ ​កំណើន​ធនធាន អតិផរណា ការ​​មាន​ការងារ​ធ្វើ និង​ផលិតភាព ​នឹង​ត្រូវ​ចេញ​ផ្សាយ​​​ជា​ផ្លូវ​ការ​នៅ​ខែ​កុម្ភៈ​​​ខាង​មុខ​នេះ​៕

 

ចុចអាន៖ អគារ​ចំនួន​៩ ក្នុង​ប្រទេស​ផ្សេង​ៗ​​គ្នា នឹង​បើក​​សម្ពោធក្នុង​ឆ្នាំ​២០១៦ នេះ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Channelnewsasia

​​​​​​​​​​​​