៤នាក់ រួចផុត​ពី​សេចក្តី​ស្លាប់ ក្នុង​ឧប្បតិ្តហេតុ ធ្លាក់​យន្តហោះ នៅ​កេនយ៉ា

ណៃរ៉ូប៊ី៖ អ្នកដំណើរ ៣នាក់ រួមនឹងអាកាសយានិកម្នាក់ទៀត បានរួចផុតពីសេចក្តីមរណា ក្នុងឧប្បត្តិហេតុ ធ្លាក់យន្តហោះឯកជនមួយគ្រឿង ពេលចុះចត នៅក្នុងរដ្ឋធានី ណៃរ៉ូប៊ី ក្បែរព្រលានយន្តហោះ វីលសុន ជាអាកាសយានដ្ឋាន ដ៏មមាញឹកជាងគេបំផុត នៅក្នុងតំបន់អាហ្វ្រិក ខាងកើតនិងកណ្តាល។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ រាយការណ៍នៅថ្ងៃអាទិត្យ ទី ៣មករា ឆ្នាំ២០១៦ថា  អាកាសយានិក បានហោះហើរជាមួយក្រុមគ្រួសារ ពីKijipwa នៅក្នុងទីក្រុង Kilifi នៃតំបន់ឆ្នេរ ពេលដែលយន្តហោះធ្លាក់គ្រាចុះចត។

“អ្នកអត់មានអ្នករងរបួសទាំងអស់ ពេលដែលយន្តហោះចុះចតនៅទីវាលស្រែ” នេះបើតាមការលើកឡើងរបស់លោក Joseph Ngisa មេបញ្ជាការអាកាសយានដ្ឋាន។
សាក្សីនិយាយថា យន្តហោះ Cessna 182 ពាក់ស្លាកលេខ  5Y-BME ប្រុងប្រៀបចុះសំចត ប៉ុន្តែក៏ស្រាប់តែកើត មានឧប្បតិ្តហេតុកើតឡើង នៅវេលាម៉ោង ៤លា្ងច ថ្ងៃសៅរ៍ ទី២ មករា ឆ្នាំ២០១៦។

សេចក្តីរាយការណ៍ឲ្យដឹងថា យន្តហោះនោះត្រូវបានគេអះអាងថា មានការរអាក់រអួល ខាងបច្ចេកទេសម៉ាស៊ីន៕

៤នាក់ រួចផុត​ពី​សេចក្តី​ស្លាប់ ក្នុង​ឧប្បតិ្តហេតុ ធ្លាក់​យន្តហោះ នៅ​កេនយ៉ា

៤នាក់ រួចផុត​ពី​សេចក្តី​ស្លាប់ ក្នុង​ឧប្បតិ្តហេតុ ធ្លាក់​យន្តហោះ នៅ​កេនយ៉ា