ប្លែក​ៗ! មួយ​ថ្នាក់​ស្រី​តែ​ម្នាក់ ក្រៅ​ពី​នោះ​សុទ្ធ​តែ​ប្រុស​ស្អាត ល្បី​ពេញ​អ៊ិនធឺណិត​ចិន​


ប្លែក​ៗ! មួយ​ថ្នាក់​ស្រី​តែ​ម្នាក់ ក្រៅ​ពី​នោះ​សុទ្ធ​តែ​ប្រុស​ស្អាត ល្បី​ពេញ​អ៊ិនធឺណិត​ចិន​

កម្រង​រូប​ថត​បញ្ចប់​ការ​សិក្សា​របស់​ថ្នាក់​រៀន​មួយ​ដែល​មាន​តែ​សិស្ស​ស្រី​ម្នាក់​ជាមួយ​នឹង​សិស្ស​ប្រុស​សង្ហា​២៦​នាក់​កំពុង​តែ​ធ្វើ​ឲ្យ​មិត្ត​ៗ​នារី​នៅ​ចិន​ច្រណែន​យ៉ាង​ខ្លាំង។

 

ប្លែក​ៗ! មួយ​ថ្នាក់​ស្រី​តែ​ម្នាក់ ក្រៅ​ពី​នោះ​សុទ្ធ​តែ​ប្រុស​ស្អាត ល្បី​ពេញ​អ៊ិនធឺណិត​ចិន​

 

ថ្មី​ៗ​នេះ សិស្ស​ស្រី​ម្នាក់​ឈ្មោះ Xiao Shui បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​នូវ​រូប​ថ្ងៃ​បញ្ចប់​ការ​សិក្សា​របស់​ថ្នាក់​នាង​​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​ពី​ស្រទាប់​យុវវ័យ​ចិន​​ជា​ពិសេស​គឺ​មិត្ត​នារី​។ ដើម​ទង​នៃ​ការ​ចាប់​អារម្មណ៍​នេះ​នោះ​គឺ នៅ​ក្នុង​រូប Xiao Shui គឺ​ជា​សិស្ស​ស្រី​តែ​ម្នាក់​គត់​ហើយ​ត្រូវ​បាន​សិស្ស​ប្រុស​​ស្រស់​ស្អាត​ទាំង ២៦ នាក់​ផ្សេង​ទៀត​ព័ទ្ធ​ជុំវិញ។

 

ប្លែក​ៗ! មួយ​ថ្នាក់​ស្រី​តែ​ម្នាក់ ក្រៅ​ពី​នោះ​សុទ្ធ​តែ​ប្រុស​ស្អាត ល្បី​ពេញ​អ៊ិនធឺណិត​ចិន​

 

ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​នៅ​ពេល​ខាង​មុខ ថ្នាក់​រៀន ២៦១ បាន​សម្រេច​ចិត្ត​ថត​រូប​បញ្ចប់​ការ​សិក្សា​មុន​ការ​គ្រោង​ទុក។ ក្រោយ​ពេល​បាន​ទទួល​​បាន​រូប​ភ្លាម Xiao Shui បាន​បង្ហោះ​រូប​ទាំង​នេះ​លើ​អ៊ីនធឺណិត​ដើម្បី​បង្អួត​មិត្តភ័ក្ដិ ហើយ​រូប​ថត​ទាំង​នេះ​ត្រូវ​បាន​គេ like ក៏​ដូច​ជា​​ចែក​រំលែក​យ៉ាង​ច្រើន​លើស​លុប​ពី​បណ្ដា​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ មិន​យូរ​​ប៉ុន្មាន​ក្រោយ​មក ពាក្យ “ថ្នាក់​រៀន​ប្រុស​ស្អាត ២៦១” បាន​ក្លាយ​ជា​ពាក្យ​ដែល​ត្រូវ​បាន​គេ​ស្វែង​រក​ច្រើន​ជាង​គេ​ប្រចាំ​ថ្ងៃ។

 

ប្លែក​ៗ! មួយ​ថ្នាក់​ស្រី​តែ​ម្នាក់ ក្រៅ​ពី​នោះ​សុទ្ធ​តែ​ប្រុស​ស្អាត ល្បី​ពេញ​អ៊ិនធឺណិត​ចិន​

 

មក​ដល់​​ពេល​នេះ អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​បាន​បើក​បេសកកម្ម​ស្វែង​រក​ថ្នាក់​រៀន​ពិសេស​មួយ​នេះ សិស្ស​ស្រី​មួយ​ចំនួន​ថែម​ទាំង​បាន​ប្រកាស​ថា​ខ្លួន​នឹង​ប្ដូរ​សាលា​ដើម្បី​បាន​រៀន​ជាមួយ​ប្រុស​សង្ហា​ទាំង​នេះ​ទៀត​ផង។

 

ប្លែក​ៗ! មួយ​ថ្នាក់​ស្រី​តែ​ម្នាក់ ក្រៅ​ពី​នោះ​សុទ្ធ​តែ​ប្រុស​ស្អាត ល្បី​ពេញ​អ៊ិនធឺណិត​ចិន​

 

ប្លែក​ៗ! មួយ​ថ្នាក់​ស្រី​តែ​ម្នាក់ ក្រៅ​ពី​នោះ​សុទ្ធ​តែ​ប្រុស​ស្អាត ល្បី​ពេញ​អ៊ិនធឺណិត​ចិន​

 

ប្លែក​ៗ! មួយ​ថ្នាក់​ស្រី​តែ​ម្នាក់ ក្រៅ​ពី​នោះ​សុទ្ធ​តែ​ប្រុស​ស្អាត ល្បី​ពេញ​អ៊ិនធឺណិត​ចិន​

 

ប្រភព​មួយ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ការ​ពិត​ទៅ​​ថ្នាក់​រៀន ២៦១​ នេះ​គឺ​ជា​ថ្នាក់​បំប៉ន​បន្ថែម​​​ពិសេស​របស់​ក្រុមហ៊ុន​កម្សាន្ត​មួយ​តែ​ប៉ុណ្ណោះ​។ ដើម្បី​បង្កើត​បាន​តារា​ជំនាន់​​ថ្មី​ដែល​ពោរ​ពេញ​ទៅ​ដោយ​សមត្ថភាព ក្រុមហ៊ុន​មួយ​នេះ​បាន​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ​ជា​ច្រើន​ដូច​ជា រាំ ច្រៀង សម្ដែង ភាសា… ទៅ​កាន់​យុវវ័យ​ដែល​មាន​រូប​សម្បត្តិ​ស្រស់​ស្អាត។​​​

 

ប្លែក​ៗ! មួយ​ថ្នាក់​ស្រី​តែ​ម្នាក់ ក្រៅ​ពី​នោះ​សុទ្ធ​តែ​ប្រុស​ស្អាត ល្បី​ពេញ​អ៊ិនធឺណិត​ចិន​

 

ប្លែក​ៗ! មួយ​ថ្នាក់​ស្រី​តែ​ម្នាក់ ក្រៅ​ពី​នោះ​សុទ្ធ​តែ​ប្រុស​ស្អាត ល្បី​ពេញ​អ៊ិនធឺណិត​ចិន​

 

គេ​បាន​ឲ្យ​ដឹង​ថា បុរស​សង្ហា​ទាំង ២៦ នាក់​របស់​ថ្នាក់​រៀន ២៦១ នេះ​នឹង​បង្ហាញ​មុខ​នៅ​ពេល​ខាង​មុខ​ដោយ​យក​ឈ្មោះ​ថា ZERO-G ជា​មួយ​បទ​ចម្រៀង​ទី១​របស់​ខ្លួន “From Me, To You”។ គ្រប់​សមាជិក​ទាំង​អស់​របស់ ZERO-G សុទ្ធ​តែ​មាន​អាយុ​ចាប់​ពី ១៨ ​ដល់ ២០ ​ឆ្នាំ​និង​ជំនាញ​រៀង​ៗ​​គ្នា​ទាំង​អស់៕

 

ប្លែក​ៗ! មួយ​ថ្នាក់​ស្រី​តែ​ម្នាក់ ក្រៅ​ពី​នោះ​សុទ្ធ​តែ​ប្រុស​ស្អាត ល្បី​ពេញ​អ៊ិនធឺណិត​ចិន​

 

ចុចអាន៖រ៉ូប​ទាំង​១០ ​ដែល​ធ្វើ​ឲ្យ Fan Bing Bing ក្លាយ​ជា​កំពូល​តារា​កម្រាល​ព្រំ​ក្រហម

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14