វិធីសាមញ្ញ តែអាច​កម្ចាត់មុន​ក្បាលខ្មៅយ៉ាង​មាន​ប្រសិទ្ធិភាព

មុន​ក្បាលខ្មៅ​ កើតមាន​ឡើងដោយសារតែ​បាក់តេរីតូចៗតោងជាប់នឹងរន្ធរោម ជាពិសេសនៅតាមតំបន់ច្រមុះ។ ក្នុងករណីខ្លះ មុន​ក្បាលខ្មៅងាយ​ស្រួលក្នុងការ​កម្ចាត់ ប៉ុន្តែ​មាន​ករណីខ្លះពិបាក​បន្តិច​ប្រសិន​បើអ្នកមិន​ដឹងបីវិធី។ ទោះជាយ៉ាងណាសុំកុំព្រួយ ខាងក្រោម​នេះគឺជា​រូបមន្តសាមញ្ញ តែមាន​ប្រសិទ្ធិភាព​បំផុតក្នុងការកម្ចាត់មុនក្បាល​ខ្មៅ។
 
វិធីសាមញ្ញ តែអាច​កម្ចាត់មុន​ក្បាលខ្មៅយ៉ាង​មាន​ប្រសិទ្ធិភាព
របស់ដែលត្រូវការ៖
- ថ្នាំដុសធ្មេញ​ដែលផ្សំឡើងពីជីអង្កាម
- អំបិល
- ស្លាបព្រាកាហ្វេ
- ចានតូច
- ទឹកកតូចៗ ២-៣ ដុំ
ការណែនាំ
១. លាយអំបិល ១ស្លាបព្រា ជាមួយនឹង​ថ្នាំដុសធ្មេញ​ ២ស្លាបព្រានៅក្នុងចាន​មួយ។
២. លាយ​ឲ្យ​ក្លាយជា​ល្បាយតែមួយ។
៣. អនុវត្តនៅលើ​ច្រមុះរបស់អ្នក រួចទុកចោល​ប្រហែលជា ៥នាទី​ដើម្បីឲ្យវាស្ងួត។
៤. បន្ទាប់ពីរយៈពេល ៥នាទីហើយ សូម​យក​ទឹកកក​មកម៉ាស្សាពីលើដើម្បីសម្អាតល្បាយនេះចេញវិញ។
អនុវត្ត​វិធីនេះ​ឲ្យបានទៀងទាត់រយៈពេល ២សប្តាហ៍ មុនក្បាលក្បាល​ដែល​មាន​នៅលើ​ច្រមុះនឹងចាប់ផ្តើម​បាត់អស់បន្តិចម្តងៗ៕
ដោយ៖ Seng hong
ប្រភព៖ spiritofbuddhism

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីសាមញ្ញ តែអាច​កម្ចាត់មុន​ក្បាលខ្មៅយ៉ាង​មាន​ប្រសិទ្ធិភាព