ISIS៖​នាយករដ្ឋមន្ត្រី David Cameron ជា​មនុស្ស​ល្ងីល្ងើ

ស៊ី​រី​៖​នៅក្នុង​វីដេអូ​បុរស​មិន​បង្ហាញ​ឈ្មោះ​ម្នាក់​ដែលជា​អ្នក​ប្រហារជីវិត​អ្នកទោស​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​(ISIS) បាន​និយាយ​ជា​ភាសា​អង់គ្លេស ដោយ​ហៅ​លោកនាយក​រដ្ឋមន្ដ្រី​អង់គ្លេស David Cameron ថា ជា​មនុស្ស​ល្ងីល្ងើ និង​គំរាម​ចូលលុកលុយ​នៅក្នុង​ប្រទេស​អង់គ្លេស​ទៀតផង​។

​សម្ដី​នេះ បុរស​ជា​សមាជិក​ក្រុម​រដ្ឋ​អ៊ីស្លាម​និយាយ​មុនពេល​រូបគេ​សម្លាប់​បុរស​៥ នាក់ ដែល​បង្ហាញខ្លួន​ក្នុង​វីដេអូ ស្លៀកពាក់​ឈុត​ពណ៌​ទឹកក្រូច ខ្លួន​មាន​ជាប់ច្រវាក់​ផង ហើយ​ជន​ទាំង​៥​នាក់​ត្រូវ​ចោទថា​ជា​ក្រុម​ចារកម្ម​របស់​អង់គ្លេស ធ្វើការ​ប្រឆាំងនឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​។​

​គួរ​បញ្ជាក់ថា កាលពី​ខែ​មុន​លោកនាយក​រដ្ឋមន្ដ្រី​អង់គ្លេស​David Cameron​បាន​និយាយថា អង់គ្លេស​មាន​កាតព្វកិច្ច​យោធា​ក្នុងការ​វាយប្រហារ​ក្រុម​រដ្ឋ​អ៊ីស្លាម នៅក្នុង​ប្រទេស​ស៊ី​រី ខណៈដែល​កងទ័ព​អង់គ្លេស​បាន​ពង្រីក​ការវាយប្រហារ​តាម​ជើង​អាកាស​ប្រឆាំង ក្រុម​រដ្ឋ​អ៊ីស្លាម ពី​អ៊ីរ៉ាក់​រហូតដល់​ស៊ី​រី​បន្ថែមទៀត​៕

ISIS៖​នាយករដ្ឋមន្ត្រី David Cameron ជា​មនុស្ស​ល្ងីល្ងើ