ប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន៖​ តើច្បាប់ចរាចរណ៍ថ្មីបង្កើតឡើង​ ដើម្បីជួយការពាររាស្ត្រឬធ្វើបាបរាស្ត្រ?

ភ្នំពេញ៖ កាលពីម្សិលមិញនេះ (ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦) លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន  បានសរសេរនៅ លើហ្វេសប៊ុក របស់លោកស្រី ដោយបង្កើត ជាសញ្ញាសួរថា តើច្បាប់ចរាចរណ៍ថ្មីបង្កើតឡើងដើម្បីជួយការពាររាស្ត្រឬធ្វើបាបរាស្ត្រ?

នៅលើទំព័រហ្វេសប៊ុក លោកស្រី ហ៊ុន ស៊ីណាត បានសរសេររាប់រៀប ជាមួយនឹងសារដ៏វែង អន្លាយដោយមានខ្លឹមសារដូចខាងក្រោមនេះ៖
«ដោយមើលឃើញពីភាពរំជើបរំជួលពីសំណាក់ប្រជាពលរដ្ឋចំពោះច្បាប់ចរាចរណ៍ថ្មីដែលបាននឹងកំពុងអនុវត្តន៍ នាងខ្ញុំសូមបញ្ចេញ មតិក្នុងនាម ពលរដ្ឋមួយរូប នៅកម្ពុជា..តើច្បាប់បង្កើតឡើងដើម្បីជួយការពាររាស្ត្រឬធ្វើបាបរាស្ត្រ??ប្រសិនបើចង់រិតបណ្តឹងច្បាប់ដើម្បី កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺគួរតែចាប់ ផ្តើមចេញពីសណ្តាប់ធ្នាប់ នៃការបើកបរនិងការចតយានជំនិះគ្មានសណ្តាប់ធ្នាប់នៅលើតាមដងវិថីនាៗ មិនមែនចែងច្បាប់ចេញមក យកការផាកពិន័យជា ប្រាក់ច្រើនបែបនេះឡើយ ប្រជាជនកម្ពុជានៅមានកង្វះ ខាតផ្នែកចំណេះដឹងហេតុដូច្នេះយើងគួរតែចូលរួមផ្សព្វផ្សាយ ចំណេះដឹងអោយបានទូលំទូលាយ ជាមុនសិនមុននិងអនុវត្តន៍ច្បាប់បែបប្រទេសជឿនលឿនបែបនេះ..រឿងផ្ទេរឈ្មោះឡានក៏ជាដើមចមមួយដែរ សួរថាចុះអ្នកដែលទិញឡានពីមុន ហើយតើតម្រូវ អោយគ្នាដើររកម្ចាស់ដើមដើម្បី ផ្ទេរឈ្មោះមែនទេ? ឯបណ្ណ័សំគាល់រថយន្ តដែលតម្រូវអោយយកតាមខ្លួននោះ ចុះបើចោរវាប្លន់ហើយយកទៅ ទាំងអស់តើជនរងគ្រោះ បានអ្វីសំអាងជាមួយសមត្ថកិច្ចដើម្បីតាមរកឡានម៉ូតូដែលត្រូវចោរលួចនោះ??

ខ្ញុំសង្កេតឃើញថាមានមតិខ្លះអោយយកកាតគ្រីកូពីទៅបញ្ជាក់ពីសាលាខណ្ឌ័ តើវាជាសេវាកម្មហ្វ្រី(Free)ឬ??ខ្ញុំស្ទើរតែមិនជឿរថាមាន សេវាកម្មបែប នោះព្រោះថាសូម្បីតែបណ្ណ័គ្រួសារ ការធ្វើអត្តសញ្ញណប័ណ្ណនាៗក៏នៅ មានអំពើរសូកប៉ាន់នៅឡើយទោះបីជាមាន ប្រតិកម្មពី ថ្នាក់ដឹកនាំជាន់ខ្ពស់ក៏ដោយ..ក្នុងនាម ប្រជាពលរដ្ឋមួយរូបនាងខ្ញុំសូមសំណូមពរដល់ថ្នាក់ដឹកនាំមេត្តាត្រួ តពិនិត្យលើច្បាប់ថ្មីនេះមុននិងដាក់អនុវត្តន៍ ព្រោះថាប្រជាជនកំពុង តែមានប្រតិកម្ម ខ្លាំងណាស់..សូមមេត្តាបង្កើនការពន្យល់អប់រំនិង ពង្រឹកសណ្តាប់ធ្នាប់នាៗនៅលើចិញ្ចើមផ្លូវដែលហាងខ្លះយកជាកម្មសិទ្ធ ចតយានយន្តប្រសើរជាងបង្កើត ច្បាប់បែបនេះ... រឹតបណ្តឹងលើការបើកបរនាៗដែលមានពាក់ព័ន្ធនិងគ្រឿងស្រវឹង ហើយគួរតែដាក់ពិន័យអោយខ្លាំងចំពោះជនណា ដែលបើកបរលើសល្បឿន កំណត់និង សេពគ្រឿង ស្រវឹងក្នុងកំឡុងពេលបើកបរល្អជាង..រិតបណ្តឹងឡានធំៗដែល បើកបរដោយបុគ្គលដែលគ្មានបណ្ណ័ បើកបរឬដាក់បន្ទុក លើក្រុមហ៊ុនជួលឡានធំៗដែល មិនបានយកចិត្តទុកដាក់ចំពោះអាយុជីវិត អ្នកដទៃនៅពេលដែលបុគ្គលិករបស់ខ្លួនបើកបរដោយមិនគោរពសិទ្ធិអ្នកដ៏ទៃ។ដើរចង់ពេញពិភពលោកហើយស្រុកគេក៏មិនដែលមានចែងច្បាប់ចឹងដែល ភាគច្រើនគេរឹតបន្តឹងទៅលើកការបើកបរលើសល្បឿននៃច្បាប់កំណត់ និង គ្រឿងស្រវឹង ដូចនៅប្រទេសលោកខាងលិចប្រជាជនមានអាយុ២១ឆ្នាំបានផឹកគ្រឿងស្រវឹងបានហើយនៅឆ្នាំកន្លងទៅ២០១៥ គេបន្ថែមដល់២៣ឆ្នាំបានផឹកស្រាបាន ព្រោះស្រានិង ការបើកបរលើសល្បឿនបានវា បង្ករគ្រោះថ្នាក់ជាង សង្សឹមថាក្រសួងមហាផ្ទៃនិងសភា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ពិនិត្យនិង ពិចារណាប ន្ថែម ទៀតនៅច្បាប់ចរាចរណ៍ថ្មី២០១៦នេះប្រជាជនប្រតិកម្មខ្លាំងពេក ខ្ញុំសំរាកនៅពេទ្យចិត្តមិនស្ងប់ទេ សរសេរបានតែថ្ងៃនេះព្រោះ ពេទ្យហាមមិនអោយប្រើដៃចុចច្រើន ទៀតព្រោះជាប់សន្លាក់ឆ្អឹងករ នឹកបងប្អូន ក្មួយៗ ពូមីង និង កូនចៅណាស់ ឆ្នាំថ្មី២០១៦ សូមជូនពរបងប្អូនមិត្ត Facebook ទាំងអស់សំណាងល្អ» ៕

ប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន៖​ តើច្បាប់ចរាចរណ៍ថ្មីបង្កើតឡើង​ ដើម្បីជួយការពាររាស្ត្រឬធ្វើបាបរាស្ត្រ?