គម្រោងថ្មី មេនូឡាយហ្វ៍ ជីវិតខ្ញុំផ្តល់ជូន អតិថិជននូវការ ការពាររហូតដល់ អាយុ១០០ឆ្នាំ

ភ្នំពេញ៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្រកាសលក់ ជាផ្លូវការហើយ នូវផលិតផលថ្មីរបស់ខ្លួន ដែលមាន ឈ្មោះថា “គម្រោងមេនូឡាយហ្វ៍ជីវិតខ្ញុំ” ផ្តល់ការការពារជូនអតិថិជនរបស់ខ្លួនរហូតដល់អាយុ១០០ឆ្នាំ។

មេនូឡាយហ្វ៍ ជីវិតខ្ញុំ គឺជាគម្រោងធានារ៉ាប់រងអាយុជីវិតដំបូងគេបង្អស់ នៅកម្ពុជាដែលផ្តល់ការ ការពាររហូតដល់ អាយុ១០០ឆ្នាំជាមួយនឹងការ ផ្តល់កញ្ចប់សាច់ប្រាក់មាន ការធានារៀងរាល់៥ឆ្នាំម្តង។ គម្រោងថ្មីនេះឆ្លុះបញ្ចាំង ឆន្ទៈរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ជាបន្តបន្ទាប់ក្នុងការជួយក្រុមគ្រួសារនៅកម្ពុជា កសាងអនាគតហិរញ្ញវត្ថុ ដ៏ប្រសើរមួយ។

គម្រោងមេនូឡាយហ្វ៍ជីវិតខ្ញុំ ត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការ ការពាររយៈពេលយូរអង្វែងរបស់អតិថិជន ការរៀបចំកញ្ចប់ថវិកាសម្រាប់អនាគតការសិក្សាបុត្រធីតា ការចូលនិវត្តន៍ ឬក៏ក្នុងបំណងប្រាថ្នាផ្សេងៗទៀត។

គម្រោងថ្មីនេះផ្ដល់ការធានារ៉ាប់រងចំពោះអតិថិជនក្នុងករណីមរណភាពរហូតដល់អាយុ១០០ឆ្នាំ ឬពិការភាព ទាំងស្រុង រហូតដល់អាយុ៦៥ឆ្នាំ ក៏ដូចជា ធានាផ្តល់ជូននូវកញ្ចប់សាច់ប្រាក់ដែលបានធានាជារៀងរាល់៥ឆ្នាំម្តង។ អតិថិជនអាចជ្រើសរើសដកយកកញ្ចប់សាច់ប្រាក់ដែលមានការធានានៅរៀងរាល់៥ឆ្នាំម្តង ឬអាចរក្សាទុកជាមួយ ក្រុមហ៊ុនមេនូឡាយហ្វ៍ដើម្បីបង្កើនអត្រាការប្រាក់ផងដែរ។

លោក Robert Elliott ជាអគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាន៍ថា៖“យើងបន្តប្រកាន់ខ្ជាប់នូវទស្សនៈវិស័យរបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ ដោយយកអតិថិជន គ្រប់រូប ជាស្នូលនៃរាល់សកម្មភាពប្រតិបត្តិការអាជីវកម្មរបស់យើង។ យើងពិតជាមានក្តីសោមនស្សរីករាយ ក្នុងការប្រកាស លក់នូវគម្រោងថ្មីនេះជាផ្លូវការ និងសង្ឃឹម ថាគម្រោងនេះនឹងជួយអតិថិជនសម្រេចក្តីស្រមៃរបស់ខ្លួន ក៏ដូចជា អស់ក្តី កង្វល់ពីបញ្ហាផែនការហិរញ្ញវត្ថុ”៕

គម្រោងថ្មី មេនូឡាយហ្វ៍ ជីវិតខ្ញុំផ្តល់ជូន អតិថិជននូវការ ការពាររហូតដល់ អាយុ១០០ឆ្នាំ

គម្រោងថ្មី មេនូឡាយហ្វ៍ ជីវិតខ្ញុំផ្តល់ជូន អតិថិជននូវការ ការពាររហូតដល់ អាយុ១០០ឆ្នាំ