iPhone 7 ​អាច​​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ​២៥៦GB​?


iPhone 7 ​អាច​​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ​២៥៦GB​?

គេហទំព័រ​ Phonearena បាន​ឲ្យ​ដឹង​​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​​ iPhone 7 អាច​នឹង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​​ ​រហូត​​ដល់​​ ​២៥៦GB​។ លើស​ពី​នេះ​ គេ​ក៏​បាន​បង្ហាញ​បន្ថែម​​ទៀត​​​ថា iPhone 7 នឹង​មិន​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​រន្ធកាស​ទំហំ ៣.៥mm ទៀត​នោះ​ទេ​។ ក្នុង​នោះ​អ្វី​ដែល​កាន់​តែ​ពិសេស​សម្រាប់ iPhone 7 នោះ​គឺ​​វា​មាន​បំពាក់​នូវ RAM​ ទំហំ​ដល់​ទៅ ៣GB ផង​​ដែរ។

 

iPhone 7 ​អាច​​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ​២៥៦GB​?
ដោយ​សារ​តែ​តម្រូវ​ការ​ប្រើប្រាស់​ក្នុង​រយៈ​ពេល​យូរ​របស់​អ្នក​ប្រើប្រាស់​ iPhone 7​ ត្រូវ​បាន​គេ​រំពឹង​ថា​​ អាច​នឹង​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​ប្រភេទ​ថ្ម​ដែល​មាន​ថាមពល​ខ្លាំង​ជាង​ ​iPhone 6s​ ​ដល់​ទៅ​១៣%​ ផង​ដែរ​។

 
បើ​ទោះ​បី​សារព័ត៌មាន​ពី​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា​ iPhone 7c អាច​នឹង​មាន​វត្ត​មាន​នា​ខែ​មេសា​ខាង​មុខ​​ក្ដី​ ​ប៉ុន្តែ​គេ​នឹង​មិន​អាច​ឃើញ​វត្ត​មាន​ iPhone 7 ​និង​ iPhone 7 Plus លុះ​ត្រា​ដល់​​ខែ​កញ្ញា ឆ្នាំ ២០១៦៕

 

ចុច​អាន៖ អស់​តែ​៩២​ដុល្លារ​​អាច​ Update ទូរសព្ទ​ iPhone 16GB ទៅ​ 128GB បាន​

 

 

រែ​សម្រួល៖ រដ្ឋ
ប្រភព៖ Phonearena