​នគរបាល​២​ស្រុក ល្បាត​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ រក្សាទុក​សារធាតុ​ញៀន​

​កណ្តាល: នគរបាល​ស្រុក​ល្វាឯម និង​នគរបាល​ស្រុក​ស្អាង បាន​ល្បាត ដើម្បី​ការពារ​សន្តិសុខ ជូន​ប្រជាពលរដ្ឋ ហើយ​បាន​សហការ បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ ៤ នាក់ ពាក់ព័ន្ធ​ករណី រក្សាទុក​សារធាតុ​ញៀន ខុសច្បាប់ ដើម្បី​ប្រើប្រាស់​។​

​ករណី​ទី​១៖ សមត្ថកិច្ច​កំណត់​មុខសញ្ញា និង​ឃ្លាំមើល នៅមុខ​វត្ត​ស្វាយ ភូមិ​ពាម​តា​ឯក ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្តាល បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ កាលពី​វេលា​ម៉ោង ជាង​២​រសៀល ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦ នៅមុខ​វត្ត​ស្វាយ ភូមិ​ពាម​តា​ឯក ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

​ជនសង្ស័យ​ទាំង​២​នាក់ គឺ​ឈ្មោះ ហ៊ឹប ធារ៉ា អាយុ​៣០​ឆ្នាំ និង​ឈ្មោះ ថន សុជាតិ អាយុ​២៤​ឆ្នាំ​។ បុរស​ទាំងពីរ​នាក់ មានមុខ​របរ ជា​កសិករ និង​មាន​ទីលំនៅ ក្នុងភូមិ​ពាម​តា​ឯក ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្តាល ជាមួយគ្នា​។​

​វត្ថុតាង​ចាប់យក​បាន​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ២ កញ្ចប់​តូច -​ទូរស័ព្ទ​១​គ្រឿង -​ម៉ូតូ​១​គ្រឿង ម៉ាក​nex ពណ៌ ផ្កាឈូក ស្លាក​លេខ ភ្នំពេញ 1CT- 7716​។​

​ករណី​ទី​២៖ កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង បាន​ល្បាត​តាមផ្លូវ​ជាតិ​លេខ​២១B បាន​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ពីបទ​រក្សាទុក ដោយ​ខុសច្បាប់ នូវ​សារធាតុ​
​ញៀន​ខុសច្បាប់ កាលពី​វេលា​ម៉ោងជាង ១០ យប់ ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ។​

​ជនសង្ស័យ​ទាំ​២​នាក់ ដែល​ឃាត់ខ្លួន ឈ្មោះ ប៊ុន ថា​ណាក់ អាយុ ២១​ឆ្នាំ និង​ឈ្មោះ ហ៊ួ​យ ហាក់ អាយុ ២០​ឆ្នាំ ។ យុ​ជន​ទាំង​២​នាក់​នេះ មានមុខ​របរ ជា​កម្មករសំណង់ និង​មាន​ទីលំនៅ ក្នុងភូមិ​ទួល​សូ​ភី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ជាមួយគ្នា​។​

​វត្ថុតាង​ចាប់យក​បាន​មាន ម្សៅ​ក្រាម​ពណ៌​ស ជា​គ្រឿងញៀន (​ម៉ា​ទឹកកក​) ១​កញ្ចប់ និង​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សង់​កូរ៉េ ពណ៌​ខៀវខ្ចី គ្មាន​ស្លាក​លេខ ។​

​មុនពេល​ឃាត់ខ្លួន កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង បាន​ល្បាត​នៅតាម ផ្លូវជាតិ​លេខ​២១B ប្រទះឃើញ​ជនសង្ស័យ មាន​គ្នា​២​នាក់ កំពុង​ដើរ ស្ថិត​ចំណុចកើតហេតុ​ខាងលើ បាន​ឃាត់​ត្រួតពិនិត្យ​អ្នក​ទាំង​២ បាន​រកឃើញ​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក ១ កញ្ចប់ នៅក្នុង​ហោប៉ៅ​ខោ ឈ្មោះ ប៊ុន ថា​ណាក់ ហើយក៏​បាន​ឃាត់ រួមទាំង​វត្ថុតាង បញ្ជូនមក​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​បន្ត​ចាត់ការ តាម​នីតិវិធី​។​

​ជនសង្ស័យ​ទាំង​២​នាក់ ខាងលើ បាន​សារភាពថា ពួកខ្លួន​បាន​ចូល​លុយ​គ្នា ទិញ​ថ្នាំញៀន (​ម៉ា​ទឹកកក​) ១​កញ្ចប់ ពី​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ តម្លៃ ៥០.០០០ រៀល​។ ជនសង្ស័យ ព្រមទាំង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច បាន​កំពុង​រៀបចំ​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​​នីតិវិធី​៕V​/S

​នគរបាល​២​ស្រុក ល្បាត​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ រក្សាទុក​សារធាតុ​ញៀន​

​នគរបាល​២​ស្រុក ល្បាត​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ រក្សាទុក​សារធាតុ​ញៀន​

​នគរបាល​២​ស្រុក ល្បាត​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ រក្សាទុក​សារធាតុ​ញៀន​

​នគរបាល​២​ស្រុក ល្បាត​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ រក្សាទុក​សារធាតុ​ញៀន​

​នគរបាល​២​ស្រុក ល្បាត​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ រក្សាទុក​សារធាតុ​ញៀន​