​នគរបាល​ស្រុក​អង្គស្នួល បង្ក្រាប​កន្លែង​បញ្ជល់មាន់ និង​ឃាត់ខ្លួន​មនុស្ស​៤​នាក់​

​កណ្តាល: ​នគរបាល​ស្រុក​អង្គស្នួល សហការ​ជាមួយ នគរបាល​ប៉ុស្តិ៍​ទួល​ព្រេជ និង​ប៉ុស្តិ៍​សំរោង​លើ បាន​ចុះបង្ក្រាប​កន្លែង​បញ្ជល់មាន់ និង​ឃាត់​​ខ្លួន​មនុស្ស​បាន​៤​នាក់​។​

​ប្រតិបត្តិការ​ចុះបង្ក្រាប និង​ឃាត់ខ្លួន អ្នកញៀន​ល្បែង​បញ្ជល់មាន់​នេះ បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង​ជិត ២ រសៀល ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៦ នៅ​ដី​ក្នុងព្រៃ ភូមិ​ព្រៃទទឹង ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

​នគរបាល​ស្រុក​អង្គស្នួល បាន​ឲ្យ​ដឹងថា អ្នកញៀន​ល្បែង​បញ្ជល់មាន់ ទាំង​៤​នាក់ ដែល​ឃាត់ខ្លួន​៖ ១.​ឈ្មោះ ត្រេ​ន ចំរើន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។ ២.​ឈ្មោះ គឹម ធៀង ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ ជាង​ជួសជុល​ម៉ូតូ នៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ៣.​ឈ្មោះ ទូច សាន្ត ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ លេងភ្លេង​ការ នៅ​ភូមិ​ត្រពាំង​ថ្លាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ និង​ទី​៤.​ឈ្មោះ វ៉ាន សុខ​លៀង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ ជា​កម្មករសំណង់ នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។​

​វត្ថុតាង​ចាប់យក រួមមាន​៖ មាន់គក​ជល់ ៤ ក្បាល -​ជញ្ជីង​ថ្លឹង​មាន់​១-​ធុង​ស្ពេ​ត្រូ ពណ៌​ស​២ -​ម៉ូតូ​៤​គ្រឿង គុប​មូល​២​គ្រឿង សង់​កូរ៉េ​១​គ្រឿង ហុងដា​សេ​១២៥​មួយ​
​គ្រឿង -​អង្រុត​ក្រុងមាន់​៣ -​ឆ្នាំង​សម្រាប់​ឲ្យ​ទឹក​មាន់​១ និង​វត្ថុតាង​មួយចំនួនទៀត ។​

​អ្នកញៀន​ល្បែង​បញ្ជល់មាន់ ទាំង​៤​នាក់ ខាងលើនេះ បាន​កំពុង​ចាត់ការ តាម​នីតិវិធី​៕V​/S