ចោរប្លន់ផ្ទះ​គ្រូទាយដ៍ល្បីនៅ​ស្រុកបវេលប្រមូល​យកគ្រឿងអលង្ការ​និងលុយអស់ជាច្រើន

ខេត្តបាត់ដំបង៖​ ក្រុមចោរប្រដាប់អាវុធ៣នាក់ ​ប្រើបា្រស់កំាភ្លើងខ្លីមួយដើម និង ​កំាភ្លើង AKមួយដើម ​បានចូលប្លន់ចាប់ម្ចាស់​ផ្ទះចងដៃ​ជើង​វាយ យកស្កុតបិទមាត់​ និង​ប្រមូលយកគ្រឿង​អលង្ការ​មានតម្លៃ និងលុយអស់ជាច្រើន​​ ​រត់គេចដោយសុវត្ថិភាព។

ហេតុការណ៍នេះ​ បានកើតឡើងនៅ​ម៉ោង១រំលងអធា្រត្រ​ឈានចូលថ្ងៃទី០៤ ​មករា ២០១៦ ​នៅក្នុងភូមិរូងអម្ពិល​ ឃុំខ្នាចរមាស​ ស្រុកបវេល ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានស្រង់របាយការណ៍សមត្ថកិច្ច​បញ្ជាក់ឲ្យដឹងទៀតថា ​ជនរងគ្រោះជាម្ចាស់ផ្ទះរស់​នៅពីរនាក់ប្តីប្រពន្ឋ ​ខណៈកូនមានប្តីប្រពន្ឋ​កូនរស់នៅឆ្ងាយពីគ្នានោះ​ ប្តីឈ្មោះ សិលា​ សៅកង ​អាយុ៦០ឆ្នាំ ​ជាគ្រូទាយដ៍ល្បីល្បាញ​ (ក្រុមចោរប្លន់ចងដៃ​ជើង​វាយយកស្កុតបិទមាត់​) ​រីឯប្រពន្ឋឈ្មោះ​ ហេង ណាគី ។

សេចក្តីរាយការណ៍​ដែលសមត្ថកិច្ចទើប​បង្ហើបឲ្យដឹងនៅប៉ុន្មាននាទីមុន​នេះឲ្យដឹងទៀតថា ​ទ្រព្យសម្បត្តិដែលបាត់បង់​ក្នុងហេតុការណ៍នេះរួមមាន៖​ គ្រឿងពេជ្រគិតជា​លុយ​ចំនួន២ម៉ឺនដុល្លារ​ មាសជាង៦តម្លឹង​ ​មាសសន្លឹក៦តម្លឹង ​គ្រឿងផ្លាទីន ​៥តម្លឹង ​លុយសុទ្ឋ១៧០០០ដុល្លារ​ លុយខ្មែរ៩លានរៀល ​និងបា្រក់ថៃ ១២០០០បាត  ។

ប្រភពបានបន្តថា​ មកដល់ម៉ោងជាង១១ថ្ងៃ​ត្រង់ថ្ងៃទី០៤ មករានេះ ​មិនទាន់មានជនសង្ស័យ​ណាម្នាក់ត្រូវបានសមត្ថកិច្ច​ចាប់ខ្លួនបាននៅឡើយទេ ៕