គ្មាន​លុយ​សងបំណុល​អង្គការ សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន​

​ខេត្តកំពត​៖ បុរស​ម្នាក់​ដាច់ចិត្ត​ចងក​សម្លាប់​ខ្លួ​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងែ​ទី​២ ខែមករា ឆ្នាំ​២០១៦​នៅលើ​ដើមអម្ពិល ចំណុច​ដាស់ស្គ ស្ថិតក្នុង​ភូមិ​ចក្រី​ទីង ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្តកំពត​។​

​មន្ត្រីនគរបាល​ស្រុក​ទឹកឈូ​បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​សម្លាប់ខ្លួន​ដោយសារ​ខ្ចីលុយ​អង្គការ ហើយ​គ្មាន​លទ្ធ ភាព​សង ក៏​សម្រេចចិត្ត ជិះ​ម៉ូតូ​ចេញពីផ្ទះ ឆ្ពោះទៅ​ចងក​នៅលើ​ដើមអម្ពិល​ធ្វើអត្តឃាត​តែម្តង​។ ជនរងគ្រោះ ឈ្មោះ​ឡាង សាវុន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ច្រាប ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្តកំពត​៕

KA-04-01-2016-01