​ដឹង​អត់​​កីឡាករ​ Real ​ណា តែត​​ចូល​ច្រើន​ជាង​គេ​រដូវ​កាល​នេះ?


​ដឹង​អត់​​កីឡាករ​ Real ​ណា តែត​​ចូល​ច្រើន​ជាង​គេ​រដូវ​កាល​នេះ?

កីឡាករ​ឆ្នើម​​របស់​ក្រុម​ Real ​Madrid ​​ម្នាក់​​ ដែល​គ្រប់​គ្នា​ជឿ​ថា​ មិន​មែន​ជា​កីឡាករ​ដែល​ពូកែ​ប្រើ​ក្បាល​តែត​ជាង​គេ​បំផុត​នោះ ពេល​នេះ​​បាន​ក្លាយ​ជា​កីឡាករ​ ដែល​តែត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​បំផុត​នៅ​ La Liga។

 

​ដឹង​អត់​​កីឡាករ​  Real ​ណា តែត​​ចូល​ច្រើន​ជាង​គេ​រដូវ​កាល​នេះ?

 

​១​គ្រាប់​របស់​​ខ្សែ​បម្រើ​ប្រយុទ្ធ​ Gareth Bale​ ​​ដែល​តែត​នៅ​នាទី​៨២ ​ក្រោយ​ការ​ទាត់​បាល់​ហ្វ្រីឃីត​​ពី​ជើង​ Toni Kroos ​ទៅ​លើ​ក្រុម​ Valencia ​កាល​ពី​យប់​មិញ​ មាន​ន័យ​ថា​កីឡាករ​ជម្រើស​ជាតិ​វែល​រូប​នេះ បាន​តែត​ចូល​ទី​នៅ​ក្របខ័ណ្ឌ​ La Liga ​​៤​គ្រាប់​ហើយ ច្រើន​ជាង​កីឡាករ​ណាៗ​ទាំង​អស់​នៅ​លីក​កំពូល​របស់​អេស្ប៉ាញ​នេះ។

 

​ដឹង​អត់​​កីឡាករ​  Real ​ណា តែត​​ចូល​ច្រើន​ជាង​គេ​រដូវ​កាល​នេះ?
​រីឯ​ខ្សែ​បម្រើ​ Kroos ​ដែល​បាន​ Assists លើក​ទី​៥​រដូវ​កាល​នេះ ក្រោយ​លើក​ឲ្យ​ Bale តែត​យប់​មិញ​ទៀត​ ​បាន​ប៉ះ​បាល់​ (Passes) ១០០% ​ដោយ​៨០ប៉ះ គ្មាន​ខូច​​១ទេ ​ទល់​នឹង​ Valencia ​ខណៈ​ដែល​ Karim Benzema ​ដែល​ស៊ុត​ចូល​​គ្រាប់​បើក​ឆាក​ឲ្យ​ Real យប់​មិញ ក៏​បាន​ក្លាយ​ជា​​ខ្សែ​ប្រយុទ្ធ​បារាំង​​​ ដែល​ស៊ុត​ច្រើន​គ្រាប់​ជាង​គេ (១២​គ្រាប់) នៅ​លីក​កំពូល​ទាំង​៥ រដូវ​កាល​នេះ ដោយ​លើ​ Antoine Griezmann (៩​គ្រាប់) និង​ Olivier Giroud (១០​គ្រាប់)៕

 

​ដឹង​អត់​​កីឡាករ​  Real ​ណា តែត​​ចូល​ច្រើន​ជាង​គេ​រដូវ​កាល​នេះ?

 

​ដឹង​អត់​​កីឡាករ​  Real ​ណា តែត​​ចូល​ច្រើន​ជាង​គេ​រដូវ​កាល​នេះ?

 

 

-ចុចអាន៖ តើ​កីឡាករ​ Real ​​ប៉ុន្មាន​នាក់​ហើយ​ ដែល​ស៊ុត​ចូល​រដូវ​កាល​នេះ?

 

​ប្រែ​សម្រួល៖ វិន​ ជីវ័ន្ត
​ប្រភព៖ goal

  • ​ដឹង​អត់​​កីឡាករ​ Real ​ណា តែត​​ចូល​ច្រើន​ជាង​គេ​រដូវ​កាល​នេះ?已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/01/04  Category:កីឡា