Pele៖ “ការ​រក​គ្រាប់​បាល់​​បាន​តាម​រយៈ​ប៉េណាល់ទី គឺ​ជា​​មធ្យោបាយ​រក​ពិន្ទុ​ដ៏​កំសាក”

Pele៖ “ការ​រក​គ្រាប់​បាល់​​បាន​តាម​រយៈ​ប៉េណាល់ទី គឺ​ជា​​មធ្យោបាយ​រក​ពិន្ទុ​ដ៏​កំសាក”

Pele៖ “ការ​រក​គ្រាប់​បាល់​​បាន​តាម​រយៈ​ប៉េណាល់ទី គឺ​ជា​​មធ្យោបាយ​រក​ពិន្ទុ​ដ៏​កំសាក”

 

សម្ដី​១ឃ្លា​របស់​វីរបុរស​បាល់ទាត់ Pele ដែល​ដក​ស្រង់​ចេញ​ពី​សៀវភៅ​ប្រវត្តិរូប​របស់​លោក​កាល​ពី​ឆ្នាំ​១៩៩៧ ដូច​បង្ហាញ​ខាង​លើ​នេះ គឺ​ជា​ពាក្យ​ដ៏​ល្បី​មួយក្នុង​ចំណោម​ពាក្យពេចន៍​ដ៏​ល្បី​នានា​របស់​លោក។

 

លោក​បាន​និយាយទាក់ទង​នឹង​ការ​ស៊ុត​បាល់​ពិន័យ​១១ម៉ែត្រ​ថា៖ “A penalty is a cowardly way to score.” ដែល​មាន​ន័យ​ថា “ការ​រក​គ្រាប់​បាល់​​បាន​តាម​រយៈ​ប៉េណាល់ទី គឺ​ជា​​មធ្យោបាយ​រក​ពិន្ទុ​ដ៏​កំសាក”។

 

ពាក្យ​មួយ​ឃ្លា​នេះ ​មាន​អ្នក​យល់​ស្រប អ្នក​មិន​យល់​ស្រប​ ហើយ​ក៏​មាន​អ្នក​យល់​ន័យច្រឡំ​ផង​ដែរ។ អតីត​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​រូប​នេះ មិន​បាន​សំដៅ​លើ​បាល់​ប៉េណាល់ទី​ដែល​អាជ្ញាកណ្ដាល​ផ្ដល់​ឲ្យ​ ក្រោយ​គូ​ប្រកួត​ប្រព្រឹត្ត​កំហុស​ក្នុង​តំបន់គ្រោះថ្នាក់​នោះ​ទេ ប៉ុន្តែ​លោក​ចង់​​សំដៅ​លើ​កីឡាករ​ដែល​​ប្រើ​ល្បិច​ណា​មួយ​ដើម្បី​បាន​វា ដូចជា​ធ្វើ​ពុតជា​ដួល​ជា​ដើម។

 

តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ ចំពោះ​ពាក្យ​មួយ​ឃ្លា​នេះ?