​មាន​កម្មវិធី​នេះ​អ្នកនឹង​លែង​ភ្លេច​លេខ​សម្ងាត់​​ទៀត​ហើយ​

​មាន​កម្មវិធី​នេះ​អ្នកនឹង​លែង​ភ្លេច​លេខ​សម្ងាត់​​ទៀត​ហើយ​

​​​​​​ចំពោះ​អ្នក​ដែល​មាន​គណនី​​​បណ្ដាញ​សង្គម​ច្រើន​​ ឬ​បាន​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​កម្មវិធី​ជា​ច្រើន​ ​មុខ​ជា​ជួប​ប្រទះ​បញ្ហា​ក្នុង​ការ​ចងចាំ​ឈ្មោះ​គណនី​ និង​លេខ​សម្ងាត់​ទាំង​នោះ​ជា​មិន​ខាន​ឡើយ។

 

​មាន​កម្មវិធី​នេះ​អ្នកនឹង​លែង​ភ្លេច​លេខ​សម្ងាត់​​ទៀត​ហើយ​

 

ជា​មួយ​កម្មវិធី​ 1Password ​វា​អាច​រក្សា​ទុក​នូវ​ទិន្នន័យ​ទាំង​នោះ​បាន​ដោយ​យ៉ាង​មាន​សណ្ដាប់​ធ្នាប់​ និង​មាន​សុវត្ថិភាព​ខ្ពស់​បំផុត ហើយ​ថែម​ទាំង​អាច​ប្រើ​ប្រាស់​បាន​ដោយ​ឥត​គិត​ថ្លៃ​ថែម​ទៀត​ផង។ ក្រៅ​ពី​អាច​រក្សា​ទុក​​ឈ្មោះ​គណនី​និង​លេខ​សម្ងាត់​ វា​ក៏​អាច​រក្សា​ទុក​​ការ​កត់​ត្រា ​(Note), ទិន្នន័យ​របស់​កាត​ឥណទាន​ និង​ប័ណ្ណ​សម្គាល់​ខ្លួន​បាន​យ៉ាង​សម្ងាត់​បំផុត។

 

​មាន​កម្មវិធី​នេះ​អ្នកនឹង​លែង​ភ្លេច​លេខ​សម្ងាត់​​ទៀត​ហើយ​

 

អ្វី​ដែល​ពិសេស​នោះ​គឺ​មាន​នូវ​ Browser មក​ជា​ស្រាប់​ក្នុង​កម្មវិធី​ដែល​អាច​ឆែក​អ៊ីនធឺណិត​បាន​ដោយ​មិន​ភ័យ​ព្រួយ​ថា ​​មាន​គេ​តាមដាន​អ្នក។ កម្មវិធី​នេះ​បង្កើត​ឡើង​ប្រកប​ដោយ​សុវត្ថិភាព​ ព្រោះ​ថា​នៅ​ពេល​ដែល​ចង់​បើក​កម្មវិធី​នេះ​ឡើង​គឺ​តម្រូវ​ឲ្យ​បញ្ចូល​លេខ​សម្ងាត់​មេ​ ជា​មុខ​សិន​ ហើយ​នៅ​ពេល​ចាក​ចេញ​ពី​កម្មវិធី​ វា​នឹង​ចាក់​សោ​ស្វ័យ​ប្រវត្តិ។ មិន​តែ​ប៉ុណ្ណោះ​ក៏​អាច​កំណត់​ឲ្យ​ចាក់​សោ​ដោយ​ស្វ័យ​ប្រវត្តិ​ផង​ដែរ។

 

​មាន​កម្មវិធី​នេះ​អ្នកនឹង​លែង​ភ្លេច​លេខ​សម្ងាត់​​ទៀត​ហើយ​

 

 

 

​មាន​កម្មវិធី​នេះ​អ្នកនឹង​លែង​ភ្លេច​លេខ​សម្ងាត់​​ទៀត​ហើយ​

 

ដើម្បី​ទាញ​យក​កម្មវិធី​នេះ​ចុច​​លើ​តំណ​ភ្ជាប់​ខាង​ក្រោម៖
iOS | Android

 

​​​​

ចុច​អាន៖ ទូរសព្ទ​ Huawei P9 នឹង​មាន​បំពាក់​ RAM ទំហំដល់​ទៅ​ 6GB ផង​?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Play Store, App Store​​​​​​​​​