៤មករា ខួប​​ឯករាជ្យ​ជាតិមីយ៉ាន់ម៉ា ទៅ​មើល​៥កន្លែង​​អ្នក​ទេសចរ​និយមទៅ​លេង​ក្នុង​ប្រទេស​នេះ

៤មករា ខួប​​ឯករាជ្យ​ជាតិមីយ៉ាន់ម៉ា ទៅ​មើល​៥កន្លែង​​អ្នក​ទេសចរ​និយមទៅ​លេង​ក្នុង​ប្រទេស​នេះ

៤ មករា ឆ្នាំ​ ១៩៤៨ ជា​ថ្ងៃ​ដែល​ប្រទេស​មីយ៉ាន់ម៉ា​ប្រកាស​​​​​​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​។ រៀង​រាល់​ឆ្នាំ​ ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ ​តែង​ប្រារព្ធ​ពិធី​​អបអរ​សាទរ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​​​ខ្លួន ដូច​ប្រទេស​ឯទៀត​ក្នុង​លោក​ដែរ។ ​ក្នុង​ឱកាស​នេះ Sabay សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​ ទៅ​មើល​កន្លែង​ទេសចរណ៍​៥ របស់​ប្រទេស​នេះ ដែល​អ្នក​ទេសចរ​និយម​ទៅ​លេង​ច្រើន​ជាង​គេ។

 

៤មករា ខួប​​ឯករាជ្យ​ជាតិមីយ៉ាន់ម៉ា ទៅ​មើល​៥កន្លែង​​អ្នក​ទេសចរ​និយមទៅ​លេង​ក្នុង​ប្រទេស​នេះ
 
 
១. វត្ត Shwedagon Paya​ ទីក្រុង យ៉ាំង់ហ្គូន
 
យ៉ាំងហ្គូន ជា​​អតីត​រដ្ឋធានី​មីយ៉ាន់ម៉ា​ ដែល​គេ​ហៅ​​ឈ្មោះ​ម្យ៉ាង​ទៀត​​ថា រ៉ង់ហ្គូន ហើយ​វា​ជា​ក្រុង​ធំ​ជាង​គេ​ក្នុង​ប្រទេស​នេះ​ដែរ។ យ៉ាំងហ្គូន​​​សម្បូរ​​ដោយ​សំណង់​អគារ​បុរាណ ​​សំណង់​អាណានិគម លាយ​ជា​មួយ​អគារ​ទំនើប​ចម្រុះ​គ្នា។ នៅ​ទី​នោះ​មាន​វត្ត​ Shwedagon Paya ដែល​ជា​កន្លែង​ល្បី​សក្ដិសិទ្ធិ​ទាក់ទាញ​អ្នក​ធម្មយាត្រា​សាសនារាប់​ពាន់​នាក់​​ទៅ​ទស្សនា បន់​ស្រន់ ជា​ពិសេស​នោះ​គឺ​ពុទ្ធសាសនិក។

 

៤មករា ខួប​​ឯករាជ្យ​ជាតិមីយ៉ាន់ម៉ា ទៅ​មើល​៥កន្លែង​​អ្នក​ទេសចរ​និយមទៅ​លេង​ក្នុង​ប្រទេស​នេះ

 
២. ផ្សារ Bogyoke Aung San ​​​​​​
 
នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សណ្ឋាគារ Sule Shangri-La ផ្សារ​ Bogyoke Aung San ជា​កន្លែង​​អ្នក​ទេស​ចរ​​​រាប់​ពាន់​នាក់ និយម​ទិញ​​ផលិតផល​ គ្រឿង​អលង្ការ និង​ផលិត​ផល​ត្បូង​ច្នៃ​ សំលៀកបំពាក់ ទុក​ជា​វត្ថុ​អនុស្សាវរីយ៍។ ផ្សារ​​ដែល​បង្កើត​ឡើង​​​នា​សម័យ​អាណានិគម​ (១៩២៦) មួយ​នេះ​ក៏​មាន​ភាព​ទាក់​ទាញ​តាម​រយៈ​សំណង់​អគារ​បុរាណ​បែប​អាណានិគម​ផង​ដែរ។

 

៤មករា ខួប​​ឯករាជ្យ​ជាតិមីយ៉ាន់ម៉ា ទៅ​មើល​៥កន្លែង​​អ្នក​ទេសចរ​និយមទៅ​លេង​ក្នុង​ប្រទេស​នេះ

 
៣. ទី​ក្រុង Bacan
 
​​​​​ក្រុង​ Bacan ជា​ទី​ក្រុង​ប្រវត្តិសាស្ត្រ​បុរាណ​មួយ​​របស់​​ មីយ៉ាន់ម៉ា​​នា​សតវត្ស​ទី​៩ និង ទី​១៣។ អ្នក​ទេសចរ​​ទៅ​ទី​នោះ អាច​​ឡើង​ទៅ​ទស្សនា​ប្រាសាទ​ជាង​ ១០០០០ ប្រាសាទ វត្ត និង​សំណង់​បុរាណ កន្លែង​គយ​គន់​ទេស​ភាព​ថ្ងៃ​លិច ជិះ​បាល់ឡុង​ហោះ ​កម្សាន្ត​លេង។

 

៤មករា ខួប​​ឯករាជ្យ​ជាតិមីយ៉ាន់ម៉ា ទៅ​មើល​៥កន្លែង​​អ្នក​ទេសចរ​និយមទៅ​លេង​ក្នុង​ប្រទេស​នេះ

 
៤. បឹង Inle ​
 
អ្នក​ទេសចរ​ចូល​ចិត្ត​​គយ​គន់​ទេស​ភាព​ថ្ងៃ​លិច ចង់​ជិះ​ទូក​កម្សាន្ត​​លេង គឺ​​អាច​ទៅ​លេង​​នៅ​​បឹង​ធម្មជាតិ Inle ក្នុង​​រដ្ឋ Shan។ ជា​កន្លែង​ភូមិ​អ្នក​នេសាទ​ និង​សម្រាក​លំហែ​កាយ​ពី​បរិយាកាស​អ៊ូអរ។

 

៤មករា ខួប​​ឯករាជ្យ​ជាតិមីយ៉ាន់ម៉ា ទៅ​មើល​៥កន្លែង​​អ្នក​ទេសចរ​និយមទៅ​លេង​ក្នុង​ប្រទេស​នេះ

 
៥. ទីក្រុង Mandalay
 
ជា​​​ទី​ក្រុង​​អតីត​រាជធានី​បុរាណ​ ស្ថិត​​នៅ​ភាគ​ខាង​ជើង​ប្រទេស​មីយ៉ាន់ម៉ា។ កន្លែង​អ្នក​ទេស​ចរ​និយម​ទៅ​ទស្សនា​នៅ​ទី​នោះ​គឺ ឡើង​ទៅ​ទួល ​Mandalay ដែល​​គេ​អាច​ឃើញ​ ទេស​ភាព​​ទី​ក្រុង​ទាំង​មូល រាជ​វាំង​បុរាណ និង​ វត្ត​ជា​ច្រើន៕

 

៤មករា ខួប​​ឯករាជ្យ​ជាតិមីយ៉ាន់ម៉ា ទៅ​មើល​៥កន្លែង​​អ្នក​ទេសចរ​និយមទៅ​លេង​ក្នុង​ប្រទេស​នេះ
 
 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ heraldsun,aljazeera