ឥណ្ឌា សង្ស័យថា ពួកភេរវករដែល បានវាយប្រហារ មូលដ្ឋានទ័ព របស់ខ្លួន មានប្រភពមក ពីប៉ាគីស្ថាន

ញូដេលី៖ ប្រទេសឥណ្ឌា នឹងដាក់សំណើ នៅល្ងាចថ្ងៃចន្ទ នេះ ឲ្យប្រទេសប៉ាគីស្ថាន ចេញ យុទ្ធនាការប្រយុទ្ធ ប្រឆាំងចំពោះពួក សកម្មប្រយុទ្ធ ដែលស្ថិតនៅពីក្រោយ ការវាយប្រហារ មូលដ្ឋានទ័ពអាកាស របស់ឥណ្ឌា កាល ពីចុង សប្តាហ៍មុន ក្នុងអំឡុងពេល ៧២ម៉ោង បើមិន ដូច្នោះទេ កិច្ចប្រជុំថ្នាក់រដ្ឋលេខាធិការ ក្រសួងការបរទេស ដែលគ្រោងធ្វើឡើង នៅក្នុងខែមករា នេះ នឹងត្រូវលុបចោល។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ ២០១៦ នេះទៀតថា ប្រទេសឥណ្ឌា កំពុង សង្ស័យ ចំពោះក្រុម ចេស អ៊ូ ម៉ូហាម៉ាដ ដែលមានប្រភពមកពីប៉ាគីស្ថាន អាចជាអ្នកស្ថិតនៅពីក្រោយ ការវាយ ប្រហារ នៅឯមូលដ្ឋាន ទ័ពអាកាសឥណ្ឌា ស្ថិតនៅភាគ ខាងជើងប្រទេស ដែលបានបណ្តាលឲ្យមនុស្ស ៤នាក់ ស្លាប់។ វាជាតំបន់មួយ ដែលកៀកនឹង ខ្សែបន្ទាត់ព្រំដែន ជាមួយប៉ាគីស្ថាន ផងដែរ។

ដោយសារតែចង់រកឲ្យឃើញ ក្រុមដៃដល់ ដែលបានវាយប្រហារ និង គ្រោងដាក់បង្កៃគ្រាប់ បែក ឲ្យខ្ទេចមូលដ្ឋាន ទ័ពអាកាសឥណ្ឌា ទាំងអស់នោះ ទើបឥណ្ឌាយក កិច្ចប្រជុំថ្នាក់មន្ត្រី ជាន់ខ្ពស់ក្រសួងការបរទេស ដែលគ្រោងធ្វើ ឡើងនៅថ្ងៃទី១៥ ខែមករា នោះជាខែល។ ឥណ្ឌា បានបញ្ជាក់ថា កិច្ចពិភាក្សា និង អំពើភេរវកម្ម មិនអាចដើរ ទន្ទឹមគ្នា នោះទេ៕

ឥណ្ឌា សង្ស័យថា ពួកភេរវករដែល បានវាយប្រហារ មូលដ្ឋានទ័ព របស់ខ្លួន មានប្រភពមក ពីប៉ាគីស្ថាន