សម្តេច ហេង សំរិន នឹងដឹកនំា គណៈប្រតិភូ ចួលរួមរំលឹកខួប ៧០ឆ្នាំការបោះឆ្នោត ដំបូងនៅវៀតណាម

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនំាគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដើម្បីចូលរួម ពិធី រំលឹកខួបលើកទី៧០ នៃការបោះឆ្នោតសកល ជាលើកដំបូង របស់វៀតណាម។

យោងតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានរដ្ឋសភា ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦បានឲ្យដឹងថា សម្តេច ហេង សំរិន ពិធីនេះ  ចាប់ផ្តើមពីថ្ងៃ ទី៥-៦ ខែមករា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយម វៀតណាម។

ពិធីរំលឹកខូបលើក៧០នៃនៃការបោះឆ្នោត សកលលើក ដំបូងរបស់វៀតណាម គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមានខ្លឹមសារ យ៉ាងសំខាន់ ចំពោះរដ្ឋសភា និងប្រជាជនវៀតណាម ក្នុងដំណើរការការតស៊ូ និងដណ្តើម ឯករាជ្យ របស់ប្រជាជនវៀតណាម។

បើតាមសេចក្តីជូនដំណឹងដដែល នៅរសៀលថ្ងៃទី៦ មករាសម្តេច ហេង សំរិន នឹងធ្វើមាតុភូមិនិវត្តន៍ មកកម្ពុជា វិញ៕