ក្មួយប្រុសស្ទើរភ្លើង លួចទូរស័ព្ទ ឪពុកមា គេចខ្លួនមិនទាន់ ត្រូវចាប់ប្រគល់ ឲ្យសមត្ថកិច្ចភ្លាមៗ

ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចទូរស័ព្ទដៃឪពុកមា របស់ខ្លួន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង១២និង០០ នាទី ស្ថិតនៅផ្ទះលេខ១០ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ ឈ្មោះ សុខុន វីផា ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅជាមួយឪពុកមា ក្នុងផ្ទះកើតហេតុ ស្ថិតនៅផ្ទះលេខ១០ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានឃាត់ខ្លួន ពីបទលួចទូរស័ព្ទដៃឪពុកមារបស់ខ្លួន។

មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ សុខុន បញ្ញា ភេទប្រុស អាយុ២៩ មុខរបរយោធា ត្រូវជាឪពុកមា បានដេកនៅក្នុងបន្ទប់របស់ខ្លួន លង់លក់ ហើយបានដាក់ទូរស័ព្ទដៃ ម៉ាកសាំសុង កាឡាក់ស៊ី អេសស្រ៊ី ពណ៌ស ដើម្បីបញ្ចូលភ្លើង នៅលើក្បាលដំណេករបស់ខ្លួន ស្រាប់តែជនសង្ស័យបានដើរចូលទៅក្នុងបន្ទប់ ហើយលួចយកទូរស័ព្ទដៃ ដើរចេញទៅក្រៅដើម្បីគេចខ្លួន គាប់ជួនពេលនោះ បានក្មួយម្នាក់ទៀតឈ្មោះ សាវិន ដារ៉ា  ឃើញជនសង្ស័យលួចយកទូរស័ព្ទដៃទៅ ក៏បានដាស់ប្រាប់ជនរងគ្រោះថា ជនសង្ស័យឈ្មោះ សុខុន វីផា បានលួចយកទូរស័ព្ទដៃម៉ាកសាំសុង កាឡាក់ស៊ី អេសស្រ៊ី ពណ៌ស ទៅបាត់ហើយ ពេលជនរងគ្រោះបានស្ទុះចេញពីក្នុងផ្ទះស្រែកថា ចោរៗ ហើយក៏ភ្ញាក់ផ្អើលដល់អ្នកជិតខាង ចេញមកជួយចាប់បានភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ធ្វើការសាកសួរទៅលើជនសង្ស័យតែម្តង៕

ក្មួយប្រុសស្ទើរភ្លើង លួចទូរស័ព្ទ ឪពុកមា គេចខ្លួនមិនទាន់ ត្រូវចាប់ប្រគល់ ឲ្យសមត្ថកិច្ចភ្លាមៗ