អាជ្ញាធរអប្សរា រៀបចំសណ្តាប់ធ្នាប់ និងរក្សាសុវត្ថិភាព ភ្ញៀវចូលទស្សនា ប្រាសាទតាព្រហ្ម

ភ្នំពេញ៖ ដើម្បីឲ្យភ្ញៀវទេសចរ ជាតិនិងអន្តរជាតិ ងាយស្រួលចូលទស្សនា ប្រាសាទតាព្រហ្ម អាជ្ញាធរអប្សរា បានរៀបចំឲ្យទស្សនា ជាឯកទិសត្រង់ ផ្នែកកណ្តាល ដោយតម្រូវឲ្យភ្ញៀវទេសចរ ចូលតាមច្រកខាងកើត តែមួយ ច្រកវិញ។

យោងតាមគេហទំព័ររបស់អាជ្ញាធរជាតិ បានឲ្យដឹងថា ការរៀបចំនេះ គឺក្នុងគោលដៅរក្សាសណ្តាប់ធ្នាប់ នៃការ ទស្សនា កាត់បន្ថយការកកស្ទះ រក្សាសុវត្ថិភាពជូនភ្ញៀវ ពិសេសសុវត្ថិភាពប្រាសាទ។

ចុងឆ្នាំ២០១៥ កន្លងទៅនេះ អាជ្ញាធរជាតិអប្សរាបានសម្រេចបើកបន្ថែម ច្រកចូលខាងកើតមួយទៀតត្រង់ថែវដែល ក្រុមការងារ ASI របស់ប្រទេសឥណ្ឌា បានជួសជុលរួចរាល់ ដើម្បីសម្រួលលំហូរភ្ញៀវទេសចរ កាន់តែប្រសើរ ថែមទៀត។

លោកស្រី អ៊ុ ម៉ារ៉ាឌី អនុប្រធានទទួលបន្ទុករួមនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរក៏បាន បញ្ជាក់ថា “ការរៀបចំវង់ ទស្សនានេះ គឺជាដំណោះស្រាយទៅលើបញ្ហាកកស្ទះ ដោយដើរបញ្ច្រាសទិសគ្នានាពេលកន្លងមក។ ក្រោយការ អនុវត្តសាកល្បងនូវវង់ទស្សនានេះ យើងសង្កេតឃើញថា ភ្ញៀវភាគច្រើនមានការពេញចិត្ត ហើយយើងក៏ធានា បាននូវសុវត្ថិភាពនៃការទស្សនារបស់ភ្ញៀវ និងធានាដល់សុវត្ថិភាពប្រាសាទផងដែរ។ ផ្នែកខាងក្នុងប្រាសាទ មាន ភាពទូលាយល្មម មិនចង្អៀតខ្លាំងដូចពេលមុនៗទេ ព្រោះយើងរៀបចំឲ្យភ្ញៀវចូលទស្សនាតាមលំដាប់លំដោយ និងមិនឲ្យត្រឡប់ថយក្រោយ”៕