រត់២៨ម៉ោងលើចម្ងាយផ្លូន១២៨គីឡូម៉ែត្រ

ភ្នំពេញ:     ​ភ្នំពេញ​:​ព្រឹត្តិការណ៍​ថ្មី​ម​យ​យ​ដែលមាន​ឈ្មោះថា Ultra Trail Angkor 2016 នឹង​ធ្វើជា​លើកដំបូង​នៅលើ​ទឹក​ដី​ខេត្តសៀមរាប​នា​ថ្ងៃទី​២៣ និង ២៤​មករា​នេះ ។​

​    ​នេះ​ជា​ព្រឹត្តិការណ៍​កីឡា​មួយ​ដែលមាន​ច​រឹក​ជា​កីឡា​ទេសចរណ៍​ព្រោះ​ សម្រាប់​អ្នករត់​អាជីព​ទំនងជា​មិនសូវ​មាន​អ្នកចូលរួម​នោះទេ​ព្រោះនេះ​ជាការ​ រត់​មួយ​ដែលមាន​ចម្ងាយ​ឆ្ងាយ​បំផុត​ហើយ​ដែល​ព្រឹត្តិការណ៍​បែបនេះ​នៅ​ប្រ​ ទេស​គេ​មាន​អ្នកចូលរួម​ច្រើនណាស់ ។​

​    ​ការរត់​ចែកចេញជា ៣ តំណាក់​កាលដែល​តំណាក់កាល​ទី ១ រត់​ចម្ងាយ​៦៤​គីឡូម៉ែត្រ តំណាក់កាល​ទី ២ រត់​ចម្ងាយ​៣២ គីឡូម៉ែត្រ និង តំណាក់កាល​ទី ៣ រត់​ចម្ងាយ​៣២​គីឡូម៉ែត្រ​ដែរ ។​

​    ​បើតាម​ការពន្យល់​ពី​លោក​វ៉ា​ត់ ចំរើន​ដែលជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​នោះ​ថា​នេះ​ជាការ​ រត់​មួយ​ដែល​គ្មាន​សម្រាក​ទោះ​យប់​ក៏ដោយ តែ​បន្ទាប់ពី​រត់​ចប់​មួយ​តំណាក់កាលៗ​គេ​អាច​ឈប​សម្រាក​ដើម្បី​បរិភោគ​ អាហារសម្រន់ និង ភេ​សជ្ចៈ​ដែល​រយៈពេល​នៃ​ការឈប់​សម្រាក​នោះ​អាស្រ័យទៅលើ​ការកំណត់​របស់​ គណៈកម្មកា​រ​រៀបចំ​ការប្រកួត​តែ​ទំនងជា​មិន​លើសពី​កន្លះ​ម៉ោង​ឡើយ ។​

​     ​មកទល់ពេលនេះ​មាន​អ្នក​ចុះឈ្មោះ​ចូលរួម​ប្រកួត​មាន​ចំនួន​៤០០​នាក់​ដែល​ មកពី​២៩​ប្រទេស​ដែល​ក្នុងនោះ​មាន​ទាំង​កម្ពុជា​ដែរ ។ តែបើ​តាម​ការអះអាង​ពី​លោក​វ៉ា​ត់ ចំរើន​នោះ​ថា​ចំនួន​អ្នកចូលរួម​ប្រកួត​អាច​នឹងមាន​ការថយចុះ​ព្រោះ​ការរត់​ ចម្ងាយ​ឆ្ងាយ​បែបនេះ​ខ្លះ​បន្ទាប់ពី​ចុះឈ្មោះ​ហើយ​អាច​នឹងមិន​ហ៊ាន​ចូលរួម​ រត់​ក៏មានដែរ ។​

​    ​ការរត់​ចាប់ផ្ដើម​ពី​ម៉ោង ៤ ទៀបភ្លឺ​ថ្ងៃទី​២៣ ហើយ​បញ្ចប់​នៅវេលា​ម៉ោង ៨ ព្រឹក​ថ្ងៃទី ២៤​មករា​គឺ​ការរត់​មាន​រយៈពេល​២៨​ម៉ោង​គឺ​រត់​ពេញ​មួយថ្ងៃ​ពេញ​មួយ​យប់​ហើយ​ បញ្ចប់​ម៉ោង ៨ ព្រឹក ។ ចាំមើល​សល់​ប៉ុន្មាន​នាក់​ដែល​រត់​មកដល់​ទី ?