រថយន្តក្រុង​ក្រុមហ៊ុន​កម្ពុជា អង្គរ​អ៊ិ​ច​ស្ព្រេ​សបុ​កថា​លេ​ថង​ពីក្រោយ​របួសធ្ងន់​ស្រាល​៤​នាក់​

កំពង់ចាម: គ្រោះថ្នាក់​ចរាចរ រវាង​រថយន្តក្រុង​ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន​កម្ពុជា អង្គរ​អ៊ិ​ច​ស្ព្រេ​សនិង​ថា​លេ​ថង​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា​បណ្តាលអោយ​​មាន​អ្នករងរបួស​ធ្ងន់​និង​ស្រាល​៤​នាក់​។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ជាង​៣​ភ្លឺ ថ្ងៃទី​៤ ខែមករាឆ្នាំ​២០១៦ នៅលើ​ផ្លូវ​លេខ​៧១ ចំណុច​ភូមិ​២២ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើខេត្តកំពង់ចាម ។​

​ជនរងគ្រោះ​មានឈ្មោះ លន់ ភេទ​ប្រុស អាយុ ២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈូក ឃុំ​តា​ប្រុកស្រុក​ចំការលើ រួម​ដំណើរ​ជាមួយ ២​នាក់​៖១.​ឈ្មោះ ឈាវ ថា​ត ភេទ​ប្រុស អាយុ១៨​ឆ្នាំ​។​២.​ឈ្មោះ ឈាវ តឿ ភេទ​ប្រុស អាយុ ២១​ឆ្នាំ​។​អ្នក​ទាំង​២ មាន​ទីលំនៅ​ភូមិ​រំចេក ឃុំតា​ប្រុក ស្រុក​ចំការលើ​បណ្តាលអោយ​របួស​មនុស្ស ៤​នាក់ របួសធ្ងន់​ម្នាក់​ឈ្មោះ លន់​។ ចំណែក​រថយន្ត​បង្ក​របស់​ក្រុមហ៊ុន កម្ពុជា អង្គរ​អ៊ិ​ច​ស្ព្រេ​សដឹក​អ្នកដំណើរ​រួមមានចំនួន ៣៩​នាក់ ជនបរទេស ១៨​នាក់​(​ស្រី ៩) ជនជាតិខ្មែរ ២១​នាក់​(​ស្រី ២)អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ បានគេច​ខ្លួន​។​

​មុនពេល​កើតហេតុ គឺមាន​រថយន្តក្រុង​ពណ៌​លឿងទុំ របស់​ក្រុមហ៊ុន កម្ពុជា​អង្គរ​អ៊ិ​ចស្ព្រេ​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-8915​បើកបរ​បើកបរ​ពី​ខេត្តសៀមរាប​​ទៅ​រាជធានី​ភ្នំពេញ បាន​បើក​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ រហូត​ទៅបុក​ពីក្រោយ ថា​លេ​ថង ពណ៌ក្រហម បើកប​រ្នុ​ង​ទិសដៅ​ស្របគ្នា​ពីក្រោយ​ពេញទំហឹង បណ្តាលអោយ​របួសមនុស្ស ៤​នាក់​ក្នុងនោះ​ម្នាក់​របួសធ្ងន់​។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​បានមក​អន្តរាគមន៍ និង​បាន​បញ្ជូនអ្នករបួសធ្ងន់​ទៅកាន់​មន្ទីរពេទ្យ​។ ចំណែក​រថយន្តក្រុង និង​ថា​លេ​ថង​ត្រូវបានយក​​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​ចំការលើ រង់ចាំ​អោយ​ភាគី​បង្ក​ចូលខ្លួន មក​ដោះស្រាយ​គ្នា​តាមច្បាប់​នាពេល​ក្រោយ ៕​R