រថយន្ត​ដឹក​ដី​បុក​ម៉ូតូ​ពីរ​នាក់​ម្តាយ​និង​កូន​ស្លាប់​

ប៉ោយប៉ែត: ម្តាយ​និង​កូនស្រី​បាន​បែកក្បាល ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​ទាំងអស់គ្នា ក្នុងពេល​តែមួយ ក្នុងគ្រោះថ្នាក់​ចរាចរ​បង្កឡើង ដោយ​រថយន្ត​ដឹក​ដី​មួយគ្រឿង​​បាន​បើក​បុក​ម៉ូតូ ពេញទំហឹង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦​នៅលើកំណាត់​ផ្លូវជាតិ​លេខ​៥ មុខ​ធនាគារ​អេស៊ីលីដា ក្រុង​ប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ។​

រថយន្ត​ដឹក​ដី​បុក​ម៉ូតូ​ពីរ​នាក់​ម្តាយ​និង​កូន​ស្លាប់​

​ចំណែក​សាកសព​ពីរ​នា​ក់​ម្តាយ និង​កូន​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។ក្រោយពី​បង្កហេតុ​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់ ហើយ​នោះ​អ្នកបើក​បរបាន​ព្យាយាម​បើក​រត់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ដេញ​និង​ឃាត់ខ្លួន​អ្នកបើកបរ​និង​រថយន្ត យកទៅ​កាន់អធិការដ្ឋាន​នគរបាល ក្រុង​ប៉ោយប៉ែត ចាត់ការ​តាម​នីតិវិធី​​ច្បាប់​។​

 
រថយន្ត​ដឹក​ដី​បុក​ម៉ូតូ​ពីរ​នាក់​ម្តាយ​និង​កូន​ស្លាប់​

​រីឯ​សាកសព​ទាំងពីរ​នាក់ ម្តាយ​និង​កូន ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ ឫសាច់ញាតិ យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕R