ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតម៉ា​ទឹកកក​៦៤,១៩​ក្រាម និង​យ៉ាម៉ា​៩៩៥​គ្រាប់ នៅ​ក្រុង​បាត់ដំបង​

​ខេត្តបាត់ដំបង​៖​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​​ដោយ​ឃាត់ខ្លួន​មនុស្ស​ម្នាក់ និង​គ្រឿងញៀន​ម៉ា​ទឹកកក​ចំនួន​៦៤,១៩​ក្រាម និង​យ៉ាម៉ា​៩៩៥​គ្រាប់ និង​សំភារៈ​ជក់​មួយចំនួន​។ ការបង្ក្រាប​នេះ​ធ្វើឡើង​នៅ​នៅ​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៧ និង​៣០​នាទី នៅ​ចំណុច​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។​

​យោងតាម​ការផ្សាយ​រប​ស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន ឈ្មោះ អ៊ឹង ផានិត ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​ប្រភព​ដដែល​បញ្ជាក់ថា សង្ស័យ​ខាងលើនេះ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ខ្លួន និង​វត្ថុតាង​ទៅ​សាលា​ដំបង​ខេត្តបាត់ដំបង ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតម៉ា​ទឹកកក​៦៤,១៩​ក្រាម និង​យ៉ាម៉ា​៩៩៥​គ្រាប់ នៅ​ក្រុង​បាត់ដំបង​