មនុស្ស​១៧​នាក់​ស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​

រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍ គ្រោះថ្នាក់​ចរាចរណ៍ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​៩​លើក (​យប់​០៣​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ របួសធ្ងន់​១២​នាក់ និង​របួសស្រាល​៣​នាក់ និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់ មាន​១៤​នាក់ (​យប់​៤​នាក់​) ។​

​ប្រភពព័ត៌មាន​ដដែល​ឲ្យ​ដឹង​ទៀតថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត សរុប​១៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១២​គ្រឿង រថយន្ត​ធុន​តូច​០១​គ្រឿង រថយន្ត​ធុន​ធំ​២​គ្រឿង និង​យាន​ផ្សេងៗ​១​គ្រឿង ។​ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ មាន​គ្រោះថ្នាក់​រួមមាន​៖ ល្មើស​ល្បឿន​០៣​លើក ស្រវឹង​១​លើក ប្រជែង​គ្រោះថ្នាក់​១​លើក និង​មិន​គោរព​សិទ្ធិ​៣​លើក​៕

មនុស្ស​១៧​នាក់​ស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​