អាជ្ញាធរ​កម្ពុជា​ចាប់​ផ្ដើម​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​២០១៦​ទូទាំង​ប្រទេស​

​បញ្ហា​មិន​គោរព​ច្បាប់​ចរាចរណ៍​គឺជា​បញ្ហា​គ្រោះ​ថ្នាក់​ដល់​​អាយុ​ជីវិត​ខ្លាំង​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ គឺជា​ឃាតករ​ធំ​ជាង​គេ​មួយ​សម្រាប់​ប្រទេស​ក្រី​ក្រ​នេះ​ ដែល​ជា​មធ្យម​មាន​មនុស្ស​លើស​ពី​៦​នាក់​ស្លាប់​ស្ដែងៗ​​ និង​របួស​ច្រើន​នាក់​ទៀត​ក្នុង​មួយ​ថ្ងៃ​ៗ។