ឈុន សុធារ័ត្ន ​បន្ត​កុងត្រា​មួយ​រដូវ​កាល​ទៀត​ជាមួយ​បឹង​កេត

ឈុន សុធារ័ត្ន ​បន្ត​កុងត្រា​មួយ​រដូវ​កាល​ទៀត​ជាមួយ​បឹង​កេត

Page ​ផ្លូវ​ការ​របស់​ក្លិប​បឹង​កេត​អង្គរ ​បាន​បង្ហោះ​មុន​នេះ​បន្តិច​ថា​ខ្សែ​បម្រើ​កណ្ដាល ឈុន សុធារ័ត្ន ​បាន​យល់​ព្រម​បន្ត​កុងត្រា​ជាមួយ​ក្លិប​មួយ​រដូវ​កាល​ទៀត​ហើយ។

ឈុន សុធារ័ត្ន ​បន្ត​កុងត្រា​មួយ​រដូវ​កាល​ទៀត​ជាមួយ​បឹង​កេតឈុន សុធារ័ត្ន

 

សុធារ័ត្ន ​បាន​និយាយ​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “​ខ្ញុំ​សប្បាយចិត្ត​នៅ​ទីនេះ​និង​ចង់​បញ្ចប់​អាជីព​បាល់ទាត់​របស់ខ្ញុំ​នៅ​ទីនេះ។​ ពួក​យើង​មាន​កីឡាករ​ល្អៗ​ច្រើន​ ហើយ​ខ្ញុំ​មាន​ជំនឿ​ថាពួក​យើង​នឹង​ធ្វើ​បាន​ប្រសើរ​ជាង​ឆ្នាំ​ចាស់ ​នៅ​ក្នុង​ពាន​រង្វាន់​សម្ដេច ហ៊ុនសែន​ និង​លីគ​កំពូល​កម្ពុជា​រដូវកាល​២០១៦​នេះ ​ជាមួយ​គ្រូបង្វឹក​ឆ្នើម​របស់​យើង​ (លោក​គ្រូ ប្រាក់ សុវណ្ណារ៉ា)”។

 

ថ្មី​ៗ​នេះ ​សុធារ័ត្ន ​ក៏​ត្រូវ​បាន​លោកគ្រូ​ លី ​តែហ៊ូន​ ​កោះ​ហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ពាន​រង្វាន់​ Bangabandhu Gold Cup នៅ​បង់ក្លាដេស​ដែរ​ ប៉ុន្តែ​អតីត​ប្រធាន​ក្រុម​បៀលប្រាយ​យូណាយធីត​រូបនេះ​មិន​អាច​ចូលរួម​បាន​ដោយសារ​បញ្ហា​របួស​ក​ជើង​ ក្រោយ​ព្រឹត្តិការណ៍​ Toyota Mekong Club Championship 2015។ ខ្សែ​បម្រើ​វ័យ​២៦​ឆ្នាំ​ខាង​លើ​ផ្លាស់​មក​ចូល​រួម​ជាមួយ​បឹងកេត​អង្គរ​តាំង​ពី​ឆ្នាំ​២០១៣៕

 

អត្ថបទ៖ មុន្នី រម្យ
ប្រភព៖ FB បឹងកេត​