សម្តេច​តេ​ជោ រំលឹក​អនុស្សាវរីយ៍​នៃ​ជីវិត​អាពាហ៍ពិពាហ៍​ក្នុង​របប​ដ៏​ខ្មៅ​ងងឹត​

សម្តេច​តេ​ជោ ហ៊ុន សែន បា​នស​សេរ​នៅក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ថា​« ៤០ ​ឆ្នាំមុន​គឺ​នៅ​ថ្ងៃទី ២ ខែ មករា ឆ្នាំ​១៩៧៦ នោះ​ហើយ ដែល​ខ្ញុំ​ត្រូវបាន​អង្គការ​កោះហៅ​ឱ្យទៅ​រៀបការ ។ នៅក្នុង​ថ្ងៃទី ២ ខែ មករា​ឆ្នាំ ២០១៦ នេះដែរ គឺមាន​រយៈពេល ៤០ ឆ្នាំ ដែល​ខ្ញុំ​ត្រូវ​សរសេរ​រៀបរាប់​អំពី​ប្រវត្តិ ដែល​ខ្ញុំ និង ភរិយា​បាន​ស្គាល់គ្នា និង បាន​រៀបការ​ក្នុង​របប ប៉ុល ពត​» ។

សម្តេច​តេ​ជោ រំលឹក​អនុស្សាវរីយ៍​នៃ​ជីវិត​អាពាហ៍ពិពាហ៍​ក្នុង​របប​ដ៏​ខ្មៅ​ងងឹត​

សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ថា «​ពិតមែនតែ​វា​ជា​រឿង​របស់ខ្ញុំ តែ​វា​ក៏​ជា​រឿងរ៉ាវ​កើតឡើង ទាក់ទង​ជាមួយ​ប្រជាជន​ទូទាំងប្រទេស ដែល​ស្ថិតក្នុង​របប​នយោបាយ​ប្រល័យពូជសាសន៍ ហើយក៏​ជាប់ទាក់ទង​ដល់​ប្រវត្តិ​នៃ​ការតស៊ូ​រំដោះជាតិ​ផងដែរ ។ ការរៀបរាប់​របស់ខ្ញុំ​មិន​គ្របដណ្តប់​លើ​ដំណើរ​ជីវិត​ទាំងមូល​ទេ​» ។ បើតាម​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា «​ការរៀបរាប់​នេះ​គឺ​ផ្តោត​សំខាន់ តើ​ខ្ញុំ និង ភរិយា​ខ្ញុំ​ជួបគ្នា ដោយ​របៀប​ណា ? ហើយ​ការរៀប​ការប្រព្រឹត្តិទៅ​បែបណា ? និង រៀបរាប់​ក្រោយពេល​រៀបការ​មួយរយៈ​ខ្លី​ប៉ុណ្ណោះ ។

សម្តេច​តេ​ជោ រំលឹក​អនុស្សាវរីយ៍​នៃ​ជីវិត​អាពាហ៍ពិពាហ៍​ក្នុង​របប​ដ៏​ខ្មៅ​ងងឹត​

រឿង​ដែល​នៅ​សេសសល់ ខ្ញុំ​នឹង​សរសេរ​ដើម្បី​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ទៀត ។ អាស្រ័យ​ដោយ​អត្ថបទ​វែង ខ្ញុំ​រៀបចំ​ផ្សាយ​ជា ៣ វគ្គ​។ វគ្គ ១ នឹង​ផ្សាយ​នៅ​ថ្ងៃទី ៣ ខែមករា ។ វគ្គ ២ ផ្សាយ​ថ្ងៃទី ៤ ខែមករា និង វគ្គ ៣ ផ្សាយ​បញ្ចប់​នៅ​ថ្ងៃទី ៥ ខែមករា ដែលជា​ថ្ងៃ​ខួប ៤០ ឆ្នាំ នៃ​ថ្ងៃ​រៀបការ (៥ មករា ១៩៧៦-៥ មករា ២០១៦) ។ ការបញ្ជាក់​ជា​ចុងក្រោយ​នេះដែរ សម្តេច​តេ​ជោ​បានសរសេរថា​«​ពេល​អាន​ចប់ សូមមេត្តា​ជួយ​ប្រាប់​ខ្ញុំ​ផង​ថា តើ​ខ្ញុំ​ស្រឡាញ់​ប្រពន្ធ​ខ្ញុំ​មុន ឬ​ប្រពន្ធ​ខ្ញុំ​ស្រឡាញ់​ខ្ញុំ​មុន​ ?» ៕ ​ដេប៉ូ​

សម្តេច​តេ​ជោ រំលឹក​អនុស្សាវរីយ៍​នៃ​ជីវិត​អាពាហ៍ពិពាហ៍​ក្នុង​របប​ដ៏​ខ្មៅ​ងងឹត​