ផែត ណា​ប៉ៈ​ផា វាយ​គ្នា​ផ្អើល​ទីក្រុង (​មាន​វីដេអូ​)

អ្នកនាងផែត ណា​ប៉ៈ​ផា (Pat Napapa) ដែលជា​ឯក​ស្រី​ក្នុង​រឿង «​បងធំ​កំពូល​ស្នេហ៍​» (Mafia Tee Ruk) និង ជា​ដៃគូ​សម្តែង​ជាមួយ​លោក ប៉រ ត្រី​សៈ​ឌី (Por Tridsadee) បាន​បែកធ្លាយ​ព័ត៌មាន​វាយតប់​កក្រើក​ពេញ​ប្រទេស​។​

ផែត ណា​ប៉ៈ​ផា វាយ​គ្នា​ផ្អើល​ទីក្រុង (​មាន​វីដេអូ​)

​ពិភព​អន​ឡាញ បាននាំគ្នា Share ឃ្លី​ប​វីដេអូ​មួយ បង្ហាញ​ពី​ក្រុមស្ទាវ​ពីរ​ក្រុម​វាយ​គ្នា​យ៉ាង​ចាស់ដៃ ក្នុងនោះ​មាន​តួឯក​ស្រី​ថៃ​ដ៏​ល្បីឈ្មោះ​ម្នាក់ គឺ​នាង ផែត នុ​ប៉ៈ​ផា ស្ថិតក្នុង​ជម្លោះ​នោះដែរ ។​
​ជម្លោះ​ក្រុមស្ទាវ​នោះ មួយក្រុម​មាន​គ្នា​ប្រមាណ ៣០-៤០ នាក់ និង មួយក្រុម​ទៀត មាន​គ្នា ៦ នាក់ ។ នាង ផែត ណា​ប៉ៈ​ផា ជា​តា​រា​សម្តែង​​ដ៏​ល្បី​រន្ទឺក្នុង​បេះដូង​ប្រជាជន​ថៃ ហើយ​រឿង​ដែល​នាង​បាន​សម្តែង​កន្លងមក មាន​ច្រើន​រាប់មិនអស់ ។​

ផែត ណា​ប៉ៈ​ផា វាយ​គ្នា​ផ្អើល​ទីក្រុង (​មាន​វីដេអូ​) ផែត ណា​ប៉ៈ​ផា វាយ​គ្នា​ផ្អើល​ទីក្រុង (​មាន​វីដេអូ​)
​សាក្សី​និយាយថា ដំបូង​មាន​អ្នក​វ៉ៃ​គ្នា​តែ​ពីរ​នាក់​ប៉ុណ្ណោះ តែ​បន្ទាប់មក ក្រុម​ដែលមាន​គ្នាច្រើន មក​ព្រួត​វាយ​ខាង នុ​ប៉ៈ​ផា តែម្តង ។ តាម​សាក្សី​និយាយទៀតថា មូលហេតុ​បណ្តាលមកពី​ក្មួយ​ស្រី​របស់​តារា នុ​ប៉ៈ​ផា អាយុ ១៧ ឆ្នាំ​ជា​អ្នកបង្ក​ជម្លោះ​មុន ទើប​ភាគី​ម្ខាង​ទៀត​ចាប់ផ្តើម​សម្រុកចូល ក្លាយជា​សឹក​ធំ​នៅ​ទីសាធារណៈ​តែម្តង ។ សូម​ទស្សនា​ឃ្លី​ប​ទាំងអស់គ្នា តើ នាង ផែត នុ​ប៉ៈ​ផា មាន​ពាក់ព័ន្ធ​នឹង​ការ​វាយ​គ្នា​ឬទេ ? សូរ្យកាន្ត​

ផែត ណា​ប៉ៈ​ផា វាយ​គ្នា​ផ្អើល​ទីក្រុង (​មាន​វីដេអូ​)

ផែត ណា​ប៉ៈ​ផា វាយ​គ្នា​ផ្អើល​ទីក្រុង (​មាន​វីដេអូ​)

ផែត ណា​ប៉ៈ​ផា វាយ​គ្នា​ផ្អើល​ទីក្រុង (​មាន​វីដេអូ​)