សាក​​ខ្យង​​ឆា​​គ្រឿ​ង​​ទាំង​​សំ​បក​​ម្ដង​​មើល​​ពិត​​ជា​​ឆ្ងាញ់​​!!!

តើ​ប្រិយមិត្ត​ចូល​ចិត្ត​ខ្យង​ឆា​គ្រឿង​ដែរ​ ឬ​ទេ​ ? ក្នុង​កា​រ​ឆា​គ្រឿង​ខ្យង​នេះ​ មាន​ពីរ​វិធី​ ទី​មួយ​លោក​អ្នក​អាច​គោះ​យក​តែ​សាច់​ខ្យង​មក​ឆា​ក៏​បាន​ ឬ​ឆា​ទាំង​សំបក​ក៏​បាន​។​ ន្តែ​ពេល​នេះ​ យើង​ខ្ញុំ​ សូម​ធ្វើ​កា​ណែនាំ​ពីរ​បៀប​ឆា​ខ្យង​ទាំង​សំ​បក​មក​ចែកជូន​ប្រិយមិត្ត​ទាំង​ អស់​គ្នា​ឲ្យ​បាន​ជ្រាប​។
គ្រឿង​ផ្សំ៖ខ្យង​ ១​ គីឡូ​ ត្រាំ​ទឹក​ឲ្យ​ទឹក​ឡើង​ថ្លា​ កាត់​គូទ​ចេញ​លាង​ម្តង​ទៀត​គ្រឿង​បុក​ហើយ​ ២​ ស្លាប​ព្រា​បាយ​ (បុក​លាយ​ខ្ទឹម​ស​)សណ្តែក​ដី​លីញ​ ១០០​ ក្រាម​បុក​កុំ​ឲ្យ​ម៉ត់​ពេក​ម្ទេស​ឆ្អើរ​ ៤​ ផ្លែ​ ត្រាំ​ទឹក​ចិញ្ច្រាំ​ឲ្យ​ម៉ត់​ខ្ទឹម​ក្រហម​ ២​ ដុំ​ចិត​ជា​ចំ​ណិតៗ​ខ្ទឹម​ស​ ៣​ កំ​ពឹស​ចិញ្ច្រាំ​ឲ្យ​ម៉ត់​ស្លឹក​ក្រូច​សើច​ ៣​ សន្លឹក​ទឹក​អំពិល​ទុំ​ ៣​ ស្លាប​ព្រា​បាយ​(កុំ​ជូ​ពេក)ខ្ទិះ​ដូង​ ជិត​ ១​ ចាន​ចង្កឹះ​ (ប្រ​សិ​នបើ​មិ​ន​ចូល​ចិត​មិន​ដាក់​ក៏​បាន​)ប្រេង​ឆា​ ១​ ស្លាប​ព្រា​បាយ​ទឹក​ផ្សំ​រសជាតិ​ ជិត ១ ​ចាន​ចង្កឹះ​ នៅ​ក្នុង​នោះ​មា​ន ប្រេង​ខ្យង​ ម្សៅ​ស៊ុប​រ៉ត់​ឌី​ ទឹក​ស៊ី​អ៊ីវ​ ស្ករ​ស​ ប៊ី​ចេង​​​​​​​​​​​​​​​​​ និង​​ទឹក​បន្តិច​ ផ្សំ​រស​ជាតិ​តាម​ចំ​ណូល​​ចិត​។
វិធី​ធ្វើ៖ដំ​បូង​ដាក់​ប្រេង​ឆា​ក្នុង​ខ្ទះ​ឲ្យ​ក្តៅ​ជាមុ​នសិន​ បន្ទាប់​មក​ដាក់​ ស្លឹក​ក្រូច​សើច​​ ខ្ទឹម​ស​ ខ្ទឹម​ក្រ​ហម​ ឆា​ឲ្យ​ឈ្ងុយ​ទើប​ដាក់​ម្ទេស​ចិញ្ច្រាំ ​និង​គ្រឿង​បន្ថែម​ ក្រោយ​ពី​ឆា​ឲ្យ​សព្វ​ ទើប​ដាក់​ទឹក​ផ្សំ​រស​ជាតិ​ ទឹក​អំ​ពិល​ទុំ​ និង​ខ្ទិះ​ដូង​ចូល​។ពេល​ ដែល​ពុះ​អ្នក​ត្រូវ​ដាក់​ខ្យង​ចូល​ រួច​ហើយ​ឆា​ត្រ​ឡប់​ពី​របី​ដង ​ទើ​ប​បន្ថែម​សណ្តែក​ដី​ឆា​​ត្រឡប់​បន្តិច​ទៀត​ និង​រង់​ចាំ​ឲ្យ​ពុះ​ម្ត​ង​ទៀត​រំងាស់​ឲ្យ​រាង​ គោក​បន្តិច​ជា​កា​រស្រេច​៕
សាក​​ខ្យង​​ឆា​​គ្រឿ​ង​​ទាំង​​សំ​បក​​ម្ដង​​មើល​​ពិត​​ជា​​ឆ្ងាញ់​​!!!

អត្ថបទ៖ដេវីដ

  • សាក​​ខ្យង​​ឆា​​គ្រឿ​ង​​ទាំង​​សំ​បក​​ម្ដង​​មើល​​ពិត​​ជា​​ឆ្ងាញ់​​!!!已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/01/04  Category:សុខភាព