អ្នកឡើងត្នោត ធ្លាក់ស្លាប់ ក្រោយបាត់ពីផ្ទះ៦ម៉ោង

កំពង់ចាម៖  អ្នកឡើងត្នោត វ័យជិង៦០ឆ្នាំ ម្នាក់ត្រូវបាន អ្នកភូមិប្រទះឃើញ ធ្លាក់ស្លាប់ក្រោមដើមត្នោត ខណៈគាត់កំពុងឡើង យក ទឹកត្នោត នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិខ្វិតធំ ឃុំខ្វិតធំ ស្រុក ព្រៃឈ ខេត្តកំពង់ចាម។

អ្នកភូមិខ្វិតធំ បានឲ្យដឹងថា បុរសនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ ក្រោយបាត់ពីផ្ទះ រយៈពេល៦ម៉ោង ដែលទម្លាប់ គាត់តែងតែទៅយកទឹកត្នោតនៅក្រោយភូមិ។ អ្នកភូមិបាន បញ្ជាក់ទៀតថា ជនរងគ្រោះ ឈ្មោះ អឹម សុខ អាយុ៥៦ឆ្នាំ មុខរបរជាអ្នកឡើងត្នោត ត្រូវបាន កសិករម្នាក់ឈ្មោះ អយ ពិនី ខណៈដែលទៅយកគោពីវាលស្រែ បានប្រទះឃើញដេកស្លាប់ នៅក្រោមដើមត្នោត នៅម៉ោង ៤៖៤០នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅម៉ោង១១ ថ្ងៃទី៣ ខែមករា លោក អឹម សុខ បានចេញ ទៅឡើងត្នោត នៅចម្ងាយ ពីភូមិខ្វិតធំ ប្រមាណ១០០០ម៉ែត្រ ដូចសព្វដង លុះរហូតដល់ម៉ោង ៤និង៤០នាទីរសៀល ថ្ងៃដដែលនោះ កសិករម្នាក់ ឈ្មោះ អយ ពិនី ពេលទៅយកគោពីវាលស្រែ ក៏បានប្រទះឃើញ ជនរងគ្រោះដេកស្លាប់ ហើយគាត់ បានមកប្រាប់សាច់ញាតិ ជនរងគ្រោះ  ដើម្បីរាយកាណ៍ប្រាប់សមត្ថកិច្ច ។

មន្ត្រីដដែលបន្តថា ក្រោយពីការពិនិត្យ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយសារ ធ្លាក់ពីលើដើមត្នោត ហើយសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

អ្នកឡើងត្នោត ធ្លាក់ស្លាប់ ក្រោយបាត់ពីផ្ទះ៦ម៉ោង

អ្នកឡើងត្នោត ធ្លាក់ស្លាប់ ក្រោយបាត់ពីផ្ទះ៦ម៉ោង

អ្នកឡើងត្នោត ធ្លាក់ស្លាប់ ក្រោយបាត់ពីផ្ទះ៦ម៉ោង

អ្នកឡើងត្នោត ធ្លាក់ស្លាប់ ក្រោយបាត់ពីផ្ទះ៦ម៉ោង